ខេត្តមណ្ឌលគីរី ÷ អ្នកច្បាប់ ក៏ដូចមហាជនទូទៅ ធ្លាប់បានដឹងច្បាស់ហើយថា! គោលការ(កាស៊ីណូ)និមួយៗនៅកម្ពុជាគេមិនតម្រូវឲ្យ ជនជាតិខែរចូលលេងល្បែងសុីសងនោះឡើយ! ក្នុងនោះបើជនជាតិខ្មែរសុំចូលបំរើការងារឬសុំច្បាប់បើកអាជីវកម្ម(កាស៊ីណូ)ជារឿងត្រឹមត្រូវ ប៉ុន្តែបើឲ្យជនជាតិខ្មែរចូលលេងល្បែងទាំងនោះគឺជារឿងខុសច្បាប់ ១០០% តែផ្ទុយទៅវិញ! ម្ចាស់(កាស៊ីណូ ធីជី ហ្គេនទីង)មួយកន្លែងនៅជិតច្រកព្រំដែនឡាប៉ាខេ ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី កំពុងបើកឲ្យជនជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន ឲ្យចូលលេងល្បែង(ជល់មាន់ បៀរ អាប៉ោងយូគី)យ៉ាងអនាធិបតេយ្យ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនអើពើបង្រ្កាប!
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ល្បែងខុសច្បាប់នៅក្នុង(កាស៊ីណូ ធីជី ហ្គេនទីង)នៅជិតច្រកព្រំដែនឡាប៉ាខេ នៅក្នុងមូលដ្ឋានខាងលើ កំពុងបើកលេងយ៉ាងសុខស្រួល មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន សោះឡើយ! ធ្វើឲ្យគេសង្ស័យថា! ជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ.!។
មហាជន សង្ស័យថា! ម្ចាស់(កាស៊ីណូ ធីជី ហ្គេនទីង)មួយកន្លែងនៅក្នុង ឃុំស្រែខ្ទុម ស្រុកកែវសីមា ហ៊ាននាំគ្នាបើកឲ្យជនជាតិខ្មែរចូលលេងល្បែង(ជល់មាន់ បៀរ អាប៉ោង យូគី)ស្រែកហ៊ោរកញ្ជ្រៀវ បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម.!។
ដូច្នេះហើយ ប្រជាពលរដ្ឋនាំគ្នា សំណូមពរដល់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី ជាពិសេស លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី សូមចាត់ការតាមផ្លូវច្បាប់ ចំពោះល្បែងខុសច្បាប់ នៅក្នុង(កាស៊ីណូ ធីជី ហ្គេនទីង)មួយកន្លែងនៅជិតច្រកព្រំដែនឡាប៉ាខេ នៅក្នុងមូលដ្ឋានខាងលើនេះ ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញឲ្យមន្រ្តីមូលដ្ឋាន អនុវត្តនោះ .!។
សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្តក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ! និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕