ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានមានមតិបើក និងបិទអង្គសិក្ខាសាលា ស្តីពីការរៀបចំផែនការសកម្មភាពលើទស្សនទានក្នុងវិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំការិយាល័យ ខណ្ឌ និងមន្រ្តីរាជ្យការក្រោមឱវាទនៃមន្ទីរ ។
តាមរយះមតិបើក និងបិទអង្គសិក្ខាសាលានេះ លោកប្រធានមន្ទីរ បានមានប្រសាសន៍លើកឡើងពីគំនិតផ្តួចផ្តើមបង្កើតសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ បណ្តុំអាជីវកម្មចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការដាំដំណាំបន្លៃ ដែលអាចបង្កើនប្រាក់ចំណេញដល់ប្រជាសហគមន៍ឱ្យកាន់តែល្អប្រសើរ ប្រកបដោយចេរភាព ក្នុងនាមជាមន្រ្តីជំនាញត្រូវតែយកចិត្តទុកដាក់ និងជំរុញ គាំទ្រជាប្រចាំដើម្បីឲ្យកសិករមានទំនុកចិត្ត ជាពិសេស ត្រូវតែរៀបចំជាក្រុមបណ្តាញ រវាងអ្នកផលិត និងអ្នកទិញ អ្នកកែច្នៃផលិតផល លើវិស័យនិមួយ នឹងមុខរបររបស់ពួកគាត់ឲ្យមានស្ថេរភាព ដូចជាទីផ្សារ និងការផលិតជាដើម ។ សូមអរគុណ