ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ជាច្រើន ប្រភេទ របស់ ជនជាតិចិន ស្លាកយីហោ(ហ័ង សុីហូលីដេ)មួយកន្លែង ចុះពីស្ពានហង្ស បត់ឆ្វេងបន្តិច នៅខាងឆ្វេងដៃ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិចិន ប្រុស ស្រី ក្មេង ចាស់ ចូលលេងទាំងយប់.ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប!
ប្រភពដដែលបានឲ្យដឹងទៀតថា! បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ជាច្រើន ប្រភេទ ស្លាកយីហោ(ហ័ង សុីហូលីដេ)មួយកន្លែង ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នោះ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងសុីសង ដែលមាន ស្លាកយីហោ(ហ័ង សុីហូលីដេ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ជាច្រើន ប្រភេទ នៅលើទឹកដី ខណ្ឌចំការមន បានឡើយ។
ជាងនេះទៅទៀត ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ជាច្រើន ប្រភេទ របស់ ជនជាតិចិន ស្លាកយីហោ(ហ័ង សុីហូលីដេ)មួយកន្លែងស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់.ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មានវិធានការបង្កាប! នោះទេ ធ្វើឲ្យពលរដ្ឋ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំ ទទួលលាភសក្ការៈ ខ្លះៗ ពីម្ចាស់បនល្បែងសុីសង ខាងលើ រួចហើយ ហើយមើលទៅ បានគ្មាន.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានបង្រ្កាប!
ប្រភពបានបន្ថែមទៀតថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះ មិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញ ករណីទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ជាច្រើន ប្រភេទ របស់ ជនជាតិចិន ស្លាកយីហោ(ហ័ង សុីហូលីដេ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់ មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម៕