ខេត្តបន្ទាយមានជ័យ ÷ មានតាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ជ្រកក្រោមស្លាកយីហោ កុង តេង លក់គុយទាវ មួយកន្លែង ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ជាងនេះទៅទៀត ទីតាំងល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែងក្នុង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កំពុងកៀងគរក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ឲ្យចូលលេងយ៉ាងពេញបន្ទុក (ពោលគឺ)ទីតាំងល្បែងសុីសង មួយកន្លែងនេះ បើកលេងរាល់ថ្ងៃ តែម្តង តេគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ដែលធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្បែរនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នាន ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ក្រុងប៉ោយប៉ែត បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ ! និងប្រជាពលរដ្ឋ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នាំគ្នាដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវ ឲ្យម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែងនេះ បើកដំណើរការលេងហើយមើលទៅ ទើបគ្មានការបង្ក្រាប!
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ! ដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងបើកល្បែងមាន់ជល់ តាមអនឡាញ ជ្រកក្រោមស្លាកយីហោ កុង តេង លក់គុយទាវ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹងសន្តិសុខ សង្គម៕