សកម្មភាពដឹកជញ្ជួនអុសព្រៃចេញទៅលក់នៅប្រទេសវៀតណាមតាមច្រកការពារព្រំដែន ដេ ១ ហៅអូរតាលាវ ស្ថិតក្នុងភូមិមានជ័យ ឃុំ ស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង

(ខេត្តក្រចេះ) សកម្មភាពដឹកជញ្ជូនអុសព្រៃខុសច្បាប់បានកំពុងសំរុកដឹកចេញទាំងយប់ទាំងថ្ងៃចេញពី ចំណុច ព្រៃនៃដែនអភិរក្ស ភ្នំគុស ស្ថិតនៅក្នុងភូមិ ឡរ នៃស្រុក កែវសីមា ខេត្ត មណ្ឌលគីរី នឹងនៅក្នុងព្រៃនៃដែនអភិរក្សភ្នំព្រិច ដឹកជញ្ជូន ឆ្លងកាត់តាម ស្រុក ស្នួល ខេត្រក្រចេះ យកទៅលក់នៅប្រទេសវៀតណាម តាមច្រកការពារព្រំដែន ដេ ១ ហៅអូរតាលាវ ស្ថិតនៅក្នុងភូមិមានជ័យ ឃុំ ស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ខណៈដែលមន្រ្តីជំនាញពាក់ព័ន្ធប្រចាំការនៅច្រក ខាងលើនេះបានអះអាងថា ខ្លួនមិនបានដឹងនោះទេ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពដឹកអុសព្រៃនេះដែរ គឺបានកើតមានចំនួន ០២ ខែកន្លងមកហើយ ដោយក្រុមឈ្មួញទាំងនោះបានរង់ចាំ ឱកាសស្ងប់ស្ងាត់ល្អទើបពួកគេសំរុកដឹកចេញទៅតែម្តង ដោយបានប្រើប្រាស់ រថយន្តសាំយ៉ុង ជាច្រើនគ្រឿង ក្រុមឈ្មួញទាំងនោះដែរ បានយកអូសស្វាយចន្ទី រៀបពីខាងក្រោយរថយន្ត ដើម្បីបំភាន់ភ្នែកមហាជន សកម្មភាពដឹកជញ្ជូនអូសព្រៃយកទៅលក់នៅប្រទេសវៀតណាមនេះបានធ្វើការដឹកជញ្ជូនទាំងយប់ទាំងថ្ងៃតែម្ដង គឺមិនក្រោមពី ២០ គ្រឿងទៅ ៣០គ្រឿងនោះទេ ។ពោលគឺមិនដែលឃើញសមត្ថកិច្ចការពារព្រំដែន នឹងសមត្ថកិច្ចពាក់ព័ន្ធ ឬជំនាញរដ្ឋបាលព្រៃឈើចាត់វិធានការទប់ស្កាត់នឹងបង្ក្រាបបានម្តងណាឡើយ ។

ជុំវិញការដឹកការជញ្ជូនអុសព្រៃយកទៅលក់នៅប្រទេសវៀតណាមតាមច្រកការពារព្រំដែន ដេ ១ ហៅអូតាលាវ បានយ៉ាងរលូនដោយមិនធ្វើការទប់ស្កាត់និងបង្ក្រាបខាងលើនេះ ជាហេតុធ្វើឲ្យមជ្ឈដ្ឋាននានាធ្វើការរិះគន់ លោក នាង ចំរើន មានតួនាទីជាទាហាន ដែលជាមេប៉ុស្តិ៍ ប្រចាំច្រកការពារព្រំដែដេ ១ ( D 1 ) ហៅអូរតាលាវ និងមន្រ្តីពាក់ព័ន្ធជាច្រើនស្ថាប័នទៀត ថាជាអ្នកបើកដៃឳ្យក្រុមឈ្មួញដឹកអុសព្រៃទាំងនោះតែម្ដង ហើយពួកគេនិយាយអះអាងថា បានបង់លុយឲ្យសមត្ថកិច្ចប្រចាំការនៅច្រកខាងលើនេះ គ្រប់កន្លែងទាំងអស់ហើយ ទើបពួកគាត់អាចដឹកជញ្ជូនអុសព្រៃបានដោយរលូនបែបនេះ ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី ២៨ ខែ មករា
ឆ្នាំ ២០២៤ វេលាម៉ោង១៨នឹង៥៦នាទី នឹងនៅព្រឹកថ្ងៃទី ២៩ ខែមករា នេះដែរមានសកម្មភាព រថយន្ត សាំងយ៉ុង ដឹកជញ្ជូនអុសព្រៃ ដោយខុសច្បាប់ បើកចូលតាមផ្លូវលំ នៅចំណុចថ្មហាល នឹងដឹកចូលតាមផ្លូវលំមួយខ្សែទៀតនៅចំណុច ភូមិមានជ័យ ក្នុងភូមិសាស្ត្រ ឃុំស្រែចារ ស្រុក ស្នួល ខេត្តក្រចេះ ឆ្ពោះទៅតាមច្រកការពារព្រំដែនដេរ ១ (D 1 )ហៅអូរតាលាវ រួចបន្តដឹកឆ្លងចេញទៅប្រទេសវៀតណាមតែម្ដង ដោយឈ្មោះលោក ឌៀង ជាជនជាតិវៀតណាមជាអ្នកឈរចាំទទួលទិញនៅទីនោះ ។

ជុំវិញនឹងការដឹកជញ្ជូនអូសព្រៃចេញទៅប្រទេសវៀតណាមដោយគ្មានលិខិតអនុញ្ញាតនេះផងដែរ គឺ លោក នាង ចំរើន ជាទាហាន ដែលមេប៉ុស្តិ៍ការពារព្រំដែន ច្រកដេ១ ហៅអូរលាវ បានទទួលរ៉ាប់រងរត់ការ កាច់ចង្កេះចូលព្រំដែនដោយ លោកបានបង្គាប់ឲ្យក្រុមឈ្មួញទាំងនោះបង់លុយឲ្យ រូបលោក ក្នុងមួយរថយន្តចំនួន ២០ ម៉ឺនរៀលដើម្បីធ្វើការចាត់ចែងឱ្យសមត្ថកិច្ចដែលឈរជើងនៅទីនោះ។នេះបើតាមការឲ្យដឹងពីក្រុមឈ្មួញដែលដឹកជញ្ជូនអូសព្រៃ ។

ក្រុមឈ្មួញខាងលើបានត្អូញតែថារថយន្តសាំយ៉ុងដឹកអូសព្រៃរបស់ពួកគាត់ដឹកក្នុង ១ រថយន្តបានតែចំនួន ៤ តោនប៉ុណ្ណោះលក់បានក្នុងមួយតោនតែ ១០ ម៉ឺន ៥.000 រៀល នោះទេ ។ហើយត្រូវចំណាយចាក់ម៉ាស៊ុតអស់ជាង ១០ ម៉ឺនរៀល បង់ឲ្យលោក នាង ចំរើន ក្នុង ១ រថយន្នចំនួន ២០ ម៉ឺនរៀល ដូច្នេះគាត់ទទួលបានប្រាក់ចំណេញពីអូព្រៃនេះគឺបានមិនដល់ ១០ ម៉ឺនរៀលផងក្នុងមួយជើងៗ បើសិនពួកគាត់ជួលកម្មករឲ្យកាត់នឹងលើកទៀតនោះគឺមិនមានប្រាក់ចំណេញទេ ។

ពាក់ព័ន្ធទៅនិងព័ត៌មានខាងលើនេះភ្នាក់ងារយើងបានទំនាក់ទំនងទៅ លោក នាង ចំរើ តាមទូរសព្ទដើម្បីចង់ដឹងនូវជុំវិការដឹកជញ្ជូនអូសព្រៃឆ្លងដែនទៅប្រទេសវៀតណាមនេះដែរ លោកបានឆ្លើយឆ្លងតាមទូរសព្ទយ៉ាងខ្លីថា លោកមិនដឹងជាអ្នកណាទេហើយក៏បិទទូរសព្ទតែម្ដងទៅ ។

ចំណែកលោក មេ ថុល ជាប៉ូលីសហើយ មានតួនាទីជាមេប៉ុស្តិ៍ការពារព្រំដែនច្រក ដេ ១ (D 1 ) ហៅអូរតាលាវ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបានទេនៅពេលនេះដោយសារមិនមានលេខទូរសព្ទដើម្បីធ្វើការទំនាក់ទំនង ។

Leave a Reply

Your email address will not be published. Required fields are marked *