(ស្រុកអង្គរបុរី)# សមត្ថកិច្ច ស្រុកអង្គរ បូរី ចាប់ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធ ករណី គ្រឿង ញៀន។

{ខេត្តតាកែវ}÷ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩និង១០នាទីព្រឹក លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី
បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដឹកនាំដោយលោកវរសេនីយ៍ទោឌី រ៉ាវុធ អធិការរង និងលោកវរសេនីយ៍ត្រី ប៉េងវណ្ណ: ផ្នែកគ្រឿងញឿន សហការជាមួយ លោក សុខ កុសល់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ

បានចុះបង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់នៅសារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ កែវ វិបុល ស្ថិតនៅក្នុងភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ

ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ជាម្ចាស់ផ្ទះឈ្មោះ កែវ វិបុល ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដដកហូតបានសម្ភារៈមួយចំនួន មានដូចខាងក្រោម៖

១.ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់
២.ទូរស័ព្ទដៃចំនួន ០១គ្រឿង និងសម្ភារៈសម្រាប់សេពសារធាតុញៀនមួយចំនួន។

ក្រោយពីបានសាកសួរ ជនសង្ស័យឈ្មោះ កែវ វិបុល រួចកម្លាំងជំនាញយើងបានឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ទៀតឈ្មោះ កែវ បុល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា។

ដកហូតបានសម្ភារៈមួយចំនួន មានដូចខាងក្រោម៖ ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងសម្ភារៈសម្រាប់សេពសាធាតុញៀនមួយចំនួនទៀត។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ចូនខ្លួនជនសង្ស័យទាំងពីរអ្នក ទៅ សាលាដំបូង ខេត្តតាកែវ
ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *