ភ្នំពេញ ÷ ប្រជាពលរដ្ឋរស់នៅតំបន់នោះបានរាយការណ៍មកថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ស្លាកយីហោ(ចូសុីប៊ីយ៉ាក្ល)ជិតស្ថានីយ ប្រេងឥន្ធន:សូគីម៉ិច ក្បែរស្ទុបណតប្រ៊ីដ៍ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ទីតាំងបនល្បែងមួយនេះ.!។
ជាមួយគ្នានេះ ម្ចាស់ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ស្លាកយីហោ(ចូសុីប៊ីយ៉ាក្ល)មួយកន្លែងក្នុងទឹកដី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់ ទាំងថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ដែលធ្វើអោយគេ សង្ស័យថា! ទីតាំងល្បែងសុីសង មួយនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។
ប្រភពដដែលបានបន្តទៀតថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ស្លាកយីហោ(ចូសុីប៊ីយ៉ាក្ល)ដែលមានទីតាំងខាងលើ ទោះបីមានការចុះផ្សាយជាសាធារណ:យ៉ាងណាក៏ដោយនៅតែ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌសែនសុខ រក្សាភាពស្ងៀមស្ងាត់ មិនឃើញចុះបង្រ្កាប! ដែលធ្វើអោយប្រជាពលរដ្ឋនៅតំបន់នោះ មានការភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងព្រួយបារម្ភកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។
ជុំវិញបញ្ហានេះហើយ ប្រជាពលរដ្ឋបាននាំគ្នាសំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ សូមជួយចាត់កម្លាំងជុំនាញ ចុះត្រួតពិនិត្យ និងមានវិធានការបង្ក្រាប! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ស្កាកយីហោ(ចូសុីប៊ីយ៉ាក្ល)មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ អោយស្របតាមគោលនយោបាយភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន!។
សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២,បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយ លោកអភិបាល នៃគណៈអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស អោយមានប្រសិទ្ធភាព.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ! និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។