(ខេត្តព្រះវិហារ) ៖ ចាប់ផ្ដើមកក្រើកទៀតហើយនៅខេត្ត ព្រវិហារ យោងតាមប្រភពនឹងសេចក្ដីរាយការណ៍ពីរប្រជាពលរដ្ឋបានអោយដឹងថា ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ ដែលមានទីតាំងជាប់ព្រៃឡង់ដែលជាព្រៃធំជាងគេជាប់ព្រំប្រទល់បីខេត្ត ស្ថិតចំណុចអូរឡង់ តំបន់៤,តំបន់៥ ក្នុងភូមិស្រែវាល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ កំពុងតែធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងប្រើប្រាស់រថយន្ដប៉ាកុង និងរថយន្តយីឌុបជាច្រើនគ្រឿង មានការដឹកជញ្ជូនឈើមូលយ៉ាងគគ្រឹកគគ្រេងពីរង្វង់ខាងក្រៅ ជាពិសេសព្រៃឡង់តែម្ដង ដោយសំអាងថា មានច្បាប់ពីក្រសួង កសិកម្មរុក្ខប្រម៉ាញ់និងនេសាទ ធ្វើការដាំដុះ លើផ្ទៃដី សម្បទានសេដ្ឋកិច្ច ។
Author: adm
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបង្កើនកញ្ចប់ឥណទានសម្បទាន៧០០លានដុល្លារ ជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មី ប្រចាំកម្ពុជា ចំពោះការបង្កើនកញ្ចប់ឥណទានសម្បទាន៧០០លានដុល្លារ សម្រាប់ឆ្នាំ២០១៩-២០២៣ ជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា។
មន្រ្តីស្ថានីយ៍ ថ្លឹងរថយន្តថ្នល់ទទឹង នៅក្រោមការដឹកនាំរបស់លោកខៀវ ចក្រាវុធ សង្ងំ ធ្វើដេកលក់ ខណៈរថយន្តធុនធំៗយក្សៗរាប់រយគ្រឿងដឹកទំនិញធ្ងន់ៗ លើសទម្ងន់កំណត់ លើផ្លូវជាតិលេខ០៧ ឆ្លងកាត់ក្នុងស្ថានីយ៍ បង្រ្គប់កិច្ច យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់យប់មន្រ្តីជំនាញ គ្មានការបង្ក្រាប
ខេត្តត្បូងឃ្មុំ ៖ មហាជនបានដាក់ការសង្ស័យថា ៖ ពិតជាមានការឃុបឃិតគ្នា ជាប្រព័ន្ធ ក្នុងការ ប្រព្រឹត្តិអំពើពុករលួយ រវាង មន្រ្តីស្ថានីយ៍ ថ្លឹងរថយន្ត ថ្នល់ទទឹង និង ពួកក្រុមឈ្មួញហើយមើលទៅ ! បានជាក្បួន រថយន្ត ដឹកទំនិញធំៗ យីឌុបភ្លៅប្រាំ និងវេអង ឆ្លងកាត់លើ ដងផ្លូវជាតិលេខ៧ ដែលមានទីតាំងស្ថិតក្នុងភូមិស្លាបក្ដោង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ រាប់រយគ្រឿងធ្វើសកម្មភាពយ៉ាងរលូន រៀងរាល់យប់ បែបនេះ!
ក្រសួងការបរទេសកម្ពុជា កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរចិន ដើម្បីតាមដានសុខភាពពលរដ្ឋ និងនិស្សិតខ្មែរ កំពុងស្នាក់នៅប្រទេសចិន
(ភ្នំពេញ)៖ សេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងសភាពការណ៍វិវឌ្ឍនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា នៅសាធារណរដ្ឋប្រជាមានិតចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបដូចខាងក្រោម៖ * កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះស្ថានការណ៍វិវត្តនៃការរាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាអន្តរជាតិ គប្បីជួយកម្ពុជាឱ្យបានខ្លាំង ជាជាងបន្ទុចបង្អាក់ឱ្យចុះខ្សោយ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងាឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវ៨ចំណុច ដើម្បីទប់ស្កាត់ និងការពារ ការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី នៅកម្ពុជា
(ភ្នំពេញ)៖ ក្នុងឱកាសថ្លែងសារចេញពីវិមានសន្តិភាព ទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស អំពីជំងឺរលាកផ្លូវដង្ហើមថ្មីបង្កឡើងដោយវីរុសកូរ៉ូណានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវចំនួន៨ចំណុច ដើម្បីទប់ស្កាត់ និងការពារការឆ្លងជំងឺនេះ នៅក្នុងប្រទេសកម្ពុជា។
សម្ដេចក្រឡហោម ស ខេងបានក្រើនរំលឹកថាមន្ដ្រីនគរបាលមិនមែនបម្រើតែបក្ខពួកខ្លួន ឬក្រុមគ្រួសារខ្លួននោះទេ គឺបម្រើផលប្រយោជន៍ជាតិទាំងមូល
(ភ្នំពេញ)៖ ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់រថយន្ដ ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ដើម្បីយកទៅបម្រើផលប្រយោជន៍ក្នុងអង្គភាព សំដៅការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជូនដំណឹងដល់លោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យសូមចុះពិនិត្យផ្ទះហ្គេមបាញ់ត្រីលួចលាក់លេងល្បែងសុីសងភ្នាល់ខុសច្បាប់នៅភូមិត្រពាំងល្វា សង្កាត់កាកាបដើម្បីធ្វើការបង្រ្កាបផ
(ភ្នំពេញ )÷ ផ្ទះហ្គេមបាញ់ត្រីលួចលាក់បង្កប់លេងល្បែងសុីសងភ្នាល់ខុសច្បាប់មួយកន្លែងនេះបើកលេងទាំងយប់ទាំងថ្ងៃចូលតាមផ្ទះសំណាក់មហាហេងស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មើលទៅម្ចាស់បើកល្បែងសុីសងមួយនេះបានផ្តល់លាភប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចរួចទៅហើយបានជាមិនហ៊ានធ្វើការបង្រ្កាប