ខេត្តត្បូងឃ្មុំ ៖ មហាជនបានដាក់ការសង្ស័យថា ៖ ពិតជាមានការឃុបឃិតគ្នា ជាប្រព័ន្ធ ក្នុងការ ប្រព្រឹត្តិអំពើពុករលួយ រវាង មន្រ្តីស្ថានីយ៍ ថ្លឹងរថយន្ត ថ្នល់ទទឹង និង ពួកក្រុមឈ្មួញហើយមើលទៅ ! បានជាក្បួន រថយន្ត ដឹកទំនិញធំៗ យីឌុបភ្លៅប្រាំ និងវេអង ឆ្លងកាត់លើ ដងផ្លូវជាតិលេខ៧ ដែលមានទីតាំងស្ថិតក្នុងភូមិស្លាបក្ដោង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ រាប់រយគ្រឿងធ្វើសកម្មភាពយ៉ាងរលូន រៀងរាល់យប់ បែបនេះ!
ជាក់ស្ដែងនៅវេលាម៉ោង ១០យប់ ថ្ងៃទី ០៣ រហូតដល់ម៉ោង៥ទាបភ្លឺ ត្រូវនឹងថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមអ្នកសារ័ត៌មានយើង បានចុះមកតាមដាន និង ថតផ្ដិតយករូបភាពទុកជាភស្តុតាង ដល់ទីតាំងស្ថានីយ៍តែម្ដង ឃើញថា ៖ ពិតជាមាន សកម្ម ភាពមិនប្រក្រតី ជាច្រើនចំណុចដូចជា
ទី១-មន្ត្រីក្នុងស្ថានីយ៍អសកម្ម (អត់ឃើញមាន ស្លៀកពាក់ ឯកសណ្ឋាន ចេញមកធ្វើការ)
ទី២-ភ្លើងហ្វាក្នុងស្ថានីយ៍អត់ភ្លឺ អ៊ីវៗ ប្រឹមៗ លុះពេលយប់ជ្រៅទៅ កាន់តែងងឹតឡើងៗ
ទី៣-ឃើញមនុស្ស ស្ទុះចុះពីលើរថយន្តដែលដឹកទំនិញធ្ងន់ៗពេញៗកំពង់ៗ ពោឡើងលើ ទាំងនោះ រត់ចូល ក្នុងស្ថានីយ៍ គ្រប់ៗ រថយន្ត ហើយដៃលូកហោប៉ាវ ក្ដាប់លុយទៅ យ៉ាងប្រញេប ប្រញ៉ាប់ ងាកឆ្វេងស្ដាំ
ទី៤-មានរថយន្តមួយចំនួនបើកគេច (ក្រៅស្ថានីយ៍) អត់ចូលក្នុង ស្ថានីយ៍ថ្លឹង
ជុំវិញនឹងបញ្ហាមិនប្រក្រតី ជាច្រើនចំណុច ខាងលើនេះផងដែរ ក្រុមអ្នកសារព័ត៌មានយើង បានព្យាយាម ទាក់ទងទៅលោក (ខៀវ ចក្រាវុធ) ប្រធាន ស្ថានីយ៍ ថ្លឹងរថយន្ត ប្រចាំក្នុងខេត្តត្បូងឃ្មុំ ដើម្បីសុំការបំភ្លឺ តែទូរស័ព្ទតេមិនចូលនោះទេ។ពាក់ព័ន្ធទៅនឹងបញ្ហានេះក្រុមអ្នកសារព័ត៌មានយើង គ្រប់ៗ អង្គភាព បានរង់ចាំ ការបំភ្លឺ ពីភាគីស្ថានីយ៍ថ្លឹងរថយន្តប្រចាំការ នៅក្នុងទឹកដី នៃខេត្តត្បូងឃ្មុំ រៀងរាល់ម៉ោងធ្វើការ។
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
i