ជូនដំណឹងដល់លោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យសូមចុះពិនិត្យផ្ទះហ្គេមបាញ់ត្រីលួចលាក់លេងល្បែងសុីសងភ្នាល់ខុសច្បាប់នៅភូមិត្រពាំងល្វា សង្កាត់កាកាបដើម្បីធ្វើការបង្រ្កាបផ

(ភ្នំពេញ )÷ ផ្ទះហ្គេមបាញ់ត្រីលួចលាក់បង្កប់លេងល្បែងសុីសងភ្នាល់ខុសច្បាប់មួយកន្លែងនេះបើកលេងទាំងយប់ទាំងថ្ងៃចូលតាមផ្ទះសំណាក់មហាហេងស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មើលទៅម្ចាស់បើកល្បែងសុីសងមួយនេះបានផ្តល់លាភប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចរួចទៅហើយបានជាមិនហ៊ានធ្វើការបង្រ្កាប

ប្រភពច្បាស់ការពីរពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាគេស្គាល់ម្ចាស់ឈ្មោះម៉ាប់មកបើក ហ្គេមបាញ់ត្រីលួចលាក់ភ្នាល់ខុសច្បាប់មួយកន្លែងនេះជាយូខែឆ្នាំហើយបានបើកលេងទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹគគ្រេងមិនឃើញខាងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកពិនិត្យហើយធ្វើការបង្រ្គាបម្តងណានោះឡើយចឹងហើយពលរដ្ឋរស់នៅតែងតែភ័យខ្លាចកើតមានអំពើហិង្សាណាមួងទៀតខ្លាចកើតមានចោរកម្មដូចជាចោរឆក់ចោរបន្លន់ព្រោះដោយសារកើតមានល្បែងសុីសងទាំងអស់នេះដែរ

ដូច្នេះហើយបងប្អូនពលរដ្ឋសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលក្រុងភ្នំពេញ និង ឧត្តមសេនីឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរក្រុងភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញក្រោមឱវាួទចុះមកត្រួតពិនិត្យទីតាំងផ្ទះបើកហ្គេមបាញ់ត្រីលួចលាក់ភ្នាល់ខុសច្បាប់នៅខាងលើនេះថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាឲ្យទៅអភិបាលរាជធានីខេត្តឈប់ឲ្យកើតមានល្បែងសុីសងគ្រប់ប្រភេទបើនៅមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន៕

Leave a Reply

Your email address will not be published. Required fields are marked *