ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ចំនួន៣៥រូប។

យោងតាមព្រះរាជក្រឹត្យ បានឱ្យដឹង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង៣៥រូបនោះ មានថ្នាក់នាយឧត្តមសេនីយ៍១រូប គឺនាយឧត្តមសេនីយ៍ ម៉ក ជីតូ ដោយរក្សាមុខងារនយោបាយនៅដដែល។
ដោយឡែក ថ្នាក់ឧត្តមសេនីយ៍ឯកចំនួន២រូប, ឧត្តមសេនីយ៍ទោចំនួន១៣រូប និងឧត្តមសេនីយ៍ត្រីចំនួន១៩រូប។

Leave a Reply

Your email address will not be published. Required fields are marked *