ល្បែងទាញព្រ័ត្រ មិនត្រឹមតែជាល្បែងប្រជាប្រិយដ៏ពេញនិយមប៉ុណ្ណោះទេ ថែមទាំងត្រូវបានដាក់បញ្ចូលក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្ស ជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅ ទីក្រុងវិនឌុក ប្រទេសណាមីប៊ី ទៀតផង។ 🥰🇰🇭

តស់! មកស្វែងយល់អំពីការលេងល្បែងទាញព្រ័ត្រទាំងអស់គ្នា…

– គេចែកអ្នកលេងជា ២ក្រុម ម្ខាងៗយ៉ាងតិច៥ ទៅ១០នាក់ ហើយបើតាមទម្លាប់គេឱ្យមនុស្សស្រីនៅម្ខាង និងប្រុសៗនៅម្ខាង។ គេយល់ថា ភេទស្រីមានកម្លាំងខ្សោយជាងបុរស ដូច្នេះគេតែងឱ្យចំនួនខាងស្រីច្រើនជាងបុរស។

– គេតែងតែរើសយកប្រុសម្នាក់ ស្រីម្នាក់ ដែលមានមាឌធំ កម្លាំងខ្លាំង ជាអ្នកកាន់ចុងព្រ័ត្រ ហើយប្រុសម្នាក់ស្រីម្នាក់ទៀត ដែលមានកម្លាំងខ្លាំង ជាអ្នកឈរកណ្តាលព្រ័ត្រ ចំណែកឯអ្នកដែលមានមាឌតូចៗ កម្លាំងខ្សោយ គេឱ្យឈរកណ្តាលគេ។

– ចំពោះលក្ខខណ្ឌក្នុងការលេង គឺបើសិនជាក្រុមម្ខាងណាត្រូវបានក្រុមម្ខាងទៀតទាញផុតពីគំនួសដែលបានកំណត់ ដូច្នេះក្រុមនោះនឹងទទួលបរាជ័យ។

Leave a Reply

Your email address will not be published. Required fields are marked *