ខេត្តកណ្តាល ÷ មានសេចក្តីរាយការណ៍មកថា: នៅក្នុងភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល រាល់ថ្ងៃនេះកំពុងមានការជួបជុំ!បើកលេងល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមប្រព័ន្ធអនឡាញ មួយកន្លែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន ក្នុងការគ្រប់គ្រង លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល និងលោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យតែបាន..
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរ មានសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ប៉ុន្តែដោយឡែកក្នុង ឃុំព្រៃពួច ស្រុកអង្គស្នួល អាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនដែលចុះត្រួតពិនិត្យក្នុងដែនការគ្រប់គ្រងរបស់ខ្លួនទេមើលទៅ បានកើតមានល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមប្រព័ន្ធអនឡាញ បើកលេងយ៉ាងអនាធិបតេយ្យ បែបនេះហើយបានជាមិនដឹង?សង្ស័យអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានស្រុកអង្គស្នួល មួយចំនួនបានឃុបឃិតគ្នាលក្ខណៈជាប្រព័ន្ធជាមួយម្ចាស់ទីតាំងបនល្បែងខាងលើនេះអស់ហើយ! ទើបនាំគ្នារក្សាស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប!ផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន
ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងល្បែង{ជល់មាន់}ខុសច្បាប់ តាមប្រព័ន្ឋអនឡាញ មួយកន្លែងនៅក្នុងភូមិសាស្ត្រខាងលើ ជាហេតុ!ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ លោក គង់ សោភ័ណ្ឌ ជាចៅហ្វាយខេត្តកណ្តាល ជាពិសេស លោក ឈឿន សុចិត្ត ស្នងការនគរបាលខេ្តកណ្តាល សូមមានចំណាត់ការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមប្រព័ន្ឋអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផង៕
