ទីតាំងល្បែង{ជល់មាន់}ខុសច្បាប់តាមអនឡាញ ពីកន្លែងធំៗក្បែរគ្នា នៅចំណុចដីឡូត៍តាប៉ុក ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក បើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប!

ខេត្តត្បូងឃ្មុំ ÷ សេចក្តីរាយការណ៍ពីពលរដ្ឋមកថា: មានទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ពីកន្លែងធំៗក្បែរគ្នានៅចំណុចដីឡូតិ៍តាប៉ុក ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបង្វួកស្មារតីអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេងក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!សង្ស័យជាឆ្នាំងបាយរបស់អស់់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង!

បញ្ជាក់ឲ្យដឹងថា: ទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ពីកន្លែងធំៗនៅចំណុចដីឡូតិ៍តាប៉ុក នៅក្នុងមូលដ្ឋានខាងលើ នៅតែដំណើរការបើកលេងជាធម្មតា ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនទាន់ធ្វើការបង្រ្កាប!សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អាចឃុបឃិតគ្នាលក្ខណៈជាប្រព័ន្ធជាមួយម្ចាស់បនល្បែងខាងលើនេះ ទើបដើរបញ្ច្រាសទិសពីគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ករណីបទល្មើសល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ពីកន្លែងធំៗក្បែរគ្នា ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក ឃើញអ្នកញៀនល្បែងចេញចូលលេងយ៉ាងអនាធិបតេយ្យបែបនេះ ពលរដ្ឋលើកឡើងថា ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម ។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាពិសេស ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំបនល្បែង{ជល់មាន់}ខុសច្បាប់តាមអនឡាញ ពីកន្លែងធំៗក្បែរគ្នានៅចំណុចដីឡូតិ៍តាប៉ុក ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផង។

សូមរំលឹកថា នៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង25 ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *