បនល្បែងអាប៉ោងធំៗចំនួន២ នៅកណ្តាលក្រុងសៀមរាបដំណើរការយ៉ាងរលូនគ្មានការបង្ក្រាបពីសមត្ថកិច្ច

សៀមរាប៖ វង់អាប៉ោងទាំង២នេះត្រូវបានប្រភពឲ្យដឹងថា មានមេល្បែងទី១-ឈ្មោះពៅ និង វ៉ាន់ ទី២-ឈ្មោះ ភា ជាអ្នកឈរជើងបើក និងមានខ្លងអ្នកធំនៅខេត្តសៀមរាប ចាំជួយការពារ ទើបបានជាមិនមានការរំខានដល់លោកទាំងពីរនេះ។
វង់ល្បែងទាំង២ មានទីតាំងទីមួយនៅក្បែតារាងបាល់ទះ(ការ៉េ៨) ស្ថិតនៅក្នុងភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ចំណែកវង់អាប៉ោងមួយកន្លែងទៀត ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ពាក់ព័ន្ធរឿងសង្វៀនបញ្ជល់មាន់ និងអាប៉ោង មានចំនួនពីរកន្លែងខាងលើនេះ មហាជនរស់នៅក្នុងក្រុងសៀមរាប សូមសំណូមពរដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមមេត្តាចាត់វិធានការ បង្ការ ទប់ស្កាត់ និង បង្ក្រាបបនល្បែងសង្វៀនមាន់ជល់ និង អាប៉ោង របស់លោកភា លោកពៅ និង លោកវ៉ាន់ ដែលលោកទាំងពីរនាក់នេះ ថ្លើមធំពាសមេឃ ហ៊ានផ្គើនទៅនិងប្រសាសន៍របស់សម្តេចក្រឡាហោម ភូមិឃុំមានសុវត្ថិភាពទាំង០៩ចំនុច គឺហ៊ានផ្គើនចំនុចទី៥ គ្មានបនល្បែងស៊ីសងនៅតាមសង្កាត់មូលដ្ឋាន,ភូមិ,ឃុំ,ស្រុក,ខេត្ត,ក្រុង អោយខានតែបាន ដើម្បីរក្សាបាននូវសន្តិសុខ សង្គម មានសុវត្ថិភាព ស្ថេរភាព សន្តិភាព ជូនប្រជាពលរដ្ឋ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបបន្តថា៖ អោយពួកគាត់ទៅរំពឹងលើលោក ទិត្យ ណារ៉ុង ម្តេចបាន បើ បនល្បែងសង្វៀនជល់មាន់ និង អាប៉ោង ខាងលើ បើកលែងបានយ៉ាងអនាធិប្បតេយ្យ នៅចំកណ្តាលបេះដូងនៃខេត្តសៀមរាប យ៉ាងនេះហើយ បែជាមិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅទីនោះ រូបណា ចុះអនុវត្ត បង្ការ ទប់ស្កាត់ និង បង្ក្រាប ទាល់តែសោះ។

Leave a Reply

Your email address will not be published. Required fields are marked *