ខេត្តកោះកុង ÷ ទីតាំងល្បែងសុីសង(ជល់មាន់)តាមអនឡាញ ជ្រកក្រោមអាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង រួមមាន.!
(ទី១)នៅក្នុងតារាងបាល់ លោកហ៊ុយ .!
(ទី២)នៅរោងកាហ្វេ លោកទង់ ខាងកើត ឱសថស្ថាន ម៉ក់ គឹមលី ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កៀងគរក្រុមញៀនល្បែងអោយចូលលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញបង្រ្កាប! ឬទប់ស្កាត់នោះទេ.!។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! ទីតាំងល្បែងសុីសង(ជល់មាន់)តាមអនឡាញ ជ្រកក្រោមអាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងក្នុង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ដែលធ្វើអោយគេសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន បានទីតាំងបនល្បែងនេះ បើកលេងបានដោយរលូន.!។
ជាមួយគ្នានេះដែរ ទីតាំងល្បែងស៊ីសង(ជល់មាន់)តាមអនឡាញ ជ្រកក្រោមអាជ្ញាប័ណ្ណឡូតូ នៅក្នុងតារាងបាល់ លោកហ៊ុយ
នៅក្នុងរោងកាហ្វេ លោកទង់ ដែលមានទីតាំងខាងលើ ឃើញនៅតែបន្តបើកអោយក្រុមញៀនល្បែងចូលលេង ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋរស់នៅក្បែរៗនោះ អោយមានការភ័យខ្លាច និងព្រួយបារម្ភកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា រជាដើម.!។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ.!។
អាស្រ័យហេតុនេះហើយ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង(ជល់មាន់)តាមអនឡាញ ជ្រកក្រោមអាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន !។
សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់អោយលោកអភិបាល នៃគណៈអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំងប្រទេស អោយមានប្រសិទ្ធភាព.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ? និងមានបញ្ហាប្រឈមនិងដកចេញពីតំណែងទៀតផង.!៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់បុគ្គលស្ថាប័នឬអង្គភាពណាមួយឡើយ.!។