ភ្នំពេញ ÷ ទីតាំងល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនៅលើផ្សារអ៊ីអន២ ស្ថិតក្នុងទឹកដី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងបើកគៀងគរឲ្យក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចបានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង !។

បើតាមសេចក្តីរាយការណ៍ពីអាជីវករលក់ដូរ នៅផ្សារអ៊ីអន២ បានប្រាប់មកថា! បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅលើផ្សារអ៊ីអន២ នៅក្នុងភូមិសាស្រ្តខាងលើ បើកលេងបានយ៉ាងរំភើយ ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យអាជីវករលក់ដូរ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន បានទីតាំងបនល្បែងនេះបើកលេងបានដោយរលូន.!។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនៅលើផ្សារអ៊ីអន២ ស្ថិតក្នុងទឹកដី ខណ្ឌសែនសុខ ឃើញនៅតែដំណើរការបើកលេងអនាធិតេយ្យដដែល ធ្វើឲ្យអាជីវករលក់ដូរ មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តី និងកូនពួកគាត់ បោះបង់ការងារចោល នាំគ្នាលេងល្បែងខុសច្បាប់ទាំងនេះ ជាហេតុខ្លាចកើតមាននូវ អំពីចោរកម្ម និងបទល្មើស ដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ហើយពួកគាត់បានលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក.!៕

