ភ្នំពេញ ÷ ប្រភពអះអាងថា! ទីតាំងល្បែងសុីសង(ចាក់បាល់)និងល្បែងខុសច្បាប់ ផ្សេងទៀត តាមប្រព័ន្ឋអ៊ីនធឺណេត មួយកន្លែងស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងក្រុមញៀនល្បែងឲ្យចូលលេងទាំងយប់ ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចនាំគ្នារក្សាភាពស្ងប់ស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យមានលាភសក្ការៈ ផងក៏មិនដឹង !។
តាមសេចក្តីរាយការណ៍មកថា! ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមប្រព័ន្ឋអ៊ីនធឺណេត មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការទប់ស្កាត់ និងចាត់វិធានការបង្រ្កាបនោះឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។
ទាក់ទិនទៅនិងទីតាំងល្បែងសុីសង(ចាក់បាល់)និងល្បែងខុសច្បាប់ ផ្សេងទៀត តាមប្រព័ន្ឋអ៊ីនធឺណេត នៅក្នុងទឹកដី សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នាំគ្នាបើកលេងហ៊ោរកញ្ជ្រៀវ ធ្វើឲ្យប្រជាពលរដ្ឋរស់នូវ មានការព្រួយបារម្ភជាខ្លាំង បញ្ហាសន្តិសុខ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម !។
ដូច្នេះហើយ ប្រជាពលរដ្ឋ បាននាំគ្នាសុំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង(ចាក់បាល់)និងល្បែងខុសច្បាប់ ផ្សេងទៀត តាមអ៊ីនធឺណេត មួយកន្លែងស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះផង ដើម្បីធានានូវ គោលនយោបាយ ភូមិ/ឃុំ/សង្កាត់/ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន.!៕