ពលរដ្ឋនាំគ្នាដួសប្រេង ក្រោយឡានប្រេងក្រឡាប់​ បណ្ដាលឲ្យហូប្រេងពេញផ្លូវ​ …

ខេត្តកំពង់ចាម@ ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាដួសប្រេង ក្រោយឡានប្រេងក្រឡាប់​ បណ្ដាលឲ្យហូប្រេងពេញផ្លូវ​។

ប្រភពបានបានរាយការណ៍ថារថយន្តដឹកប្រេង​ បេីកបរពីទិសដៅពីកេីត ទៅលិច​ ស្រាប់តែមកចំណុចត្រង់ផ្លូវបត់ចូល ភ្នំស្រី ភ្នំប្រុស​ នៅម៉ោង២នឹង៣០នាទីរសៀល​ ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ​២០២៣​ ស្ថិតក្នុងភូមិអណ្តូងជ្រោះ​ ឃុំអំពិល​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ រថយន្តដឹកប្រេងមួយនេះ​ បានបេីកគេចរថយន្តមួយដែលបំរ៉ុងបេីកឆ្លងផ្លូវជាតិលេខ៧​។

ប្រភពបន្តថាក្រោយពីបេីកគេចរថយន្តមួយនោះ មក​ បបណ្តាលឲ្យរថយន្តដឹកប្រេងក្រឡាប់ ហើយឲ្យសង្កត់ម៉ូតូកង់បីត្រូវចំហៀង​ ប៉ុន្តែ​មិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ។

តាមការបញ្ជាក់ពី​តៃកុង រថយន្តដឹកប្រេងនេះ​ ដឹកចំរុះ៣២០០០លីត្រក្នុង​ បែងចែកជា២ផ្នែក​ គឺប្រេងសាំង៨០០០លីត្រ​ និងប្រេងម៉ាសូត​ ២៤០០០លីត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *