ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោមស្លាក កាស៊ីណូ ហ្គោលដិនក្រោន(ផ្សារដើមពុទ្រ្ទាប៉ោយប៉ែត)មួយកន្លែងនៅក្នុងទឹកដី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ .!។

ខេត្តបន្ទាយមានជ័យ ÷ បែកធ្លាយថា! ម្ចាស់បនល្បែង(ជល់មាន់ បៀរ អាប៉ោង និងយូគី)ខុសច្បាប់ ជ្រកក្រោមស្លាក កាស៊ីណូ ហ្គោលដិនក្រោន(ផ្សារដើមពុទ្រ្ទាប៉ោយប៉ែត)មួយកន្លែង ស្ថិតនៅភូមិក្បាលស្ពាន.២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងគៀងគរពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានឲ្យចូលលេងយ៉ាងពេញទំហឹង ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានទប់ស្កាត់ និងបង្រ្កាបឡើយ! សង្ស័យបានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង.!។

សេចក្តីរាយការណ៍ពីអ្នកញៀនល្បែងបានប្រាប់មកថា! ម្ចាស់ទីតាំងបនល្បែងដុះស្លែមួយនេះ ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ម្នាក់សូមមិនបញ្ចេញឈ្មោះ បានជួលបរិវេណ កាស៊ីណូ ហ្គោលដិនក្រោន(ផ្សារដើមពុទ្រ្ទាប៉ោយប៉ែត)មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ ដើម្បីបើកល្បែង(ជល់មាន់ បៀរ អាប៉ោង និងយូគី)ខុសច្បាប់ ឲ្យពលរដ្ឋខ្មែរចូលលេងស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកង ជារៀងរាល់ថ្ងៃ បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប.!។

ប្រភពដដែលបានឲ្យដឹងទៀតថា! បនល្បែង(ជល់មាន់ បៀរ អាប៉ោង និងយូគី)ខុសច្បាប់ ជ្រកក្រោមស្លាក កាស៊ីណូ ហ្គោលដិនក្រោន(ផ្សារដើមពុទ្រ្ទាប៉ោយប៉ែត)មួយកន្លែងនៅក្នុងទឹកដី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃើញនៅតែបន្តបើកលេងជាធម្មតា បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅជិតខាងមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ (ពោលគឺ) ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ ហេតុនេះហើយ ពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក.!។

ទោះបីជាយ៉ាងក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចមហាជន ទូទៅសំណូមពរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយនានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងបនល្បែង(ជល់មាន់ បៀរ អាប៉ោង និងយូគី)ខុសច្បាប់ បង្កប់នៅក្នុង កាស៊ីណូ ហ្គោលដិនក្រោន(ផ្សារដើមពុទ្រ្ទាប៉ោយប៉ែត)មួយកន្លែងនៅក្នុងភូមិសាស្រ្ត ខាងលើនេះផងទាន !៕

Leave a Reply

Your email address will not be published. Required fields are marked *