ជនសង្ស័យប៉ុនប៉ងផ្តាច់សង្ខាអ្នកសាព័ត៌មាន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកែវសីមាចាប់ក្របួចបានភ្លាមៗ!

ខេត្តមណ្ឌលគិរី ៖ថ្ងៃទី២៦ខែ០៨ឆ្នាំ២០២៣វេលាម៉ោង២១ៈ៣០យប់នៅចំណុចដីឡូតង់ខៀវភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរីមានករណីហឹង្សាប៉ុនប៉ងសម្លាប់អ្នកសាព័ត៌មានដោយចេតនាមានស្ថានទំងន់ទោស។បង្កដោយជនសង្ស័យឈ្មោះកែន កានភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមានមុខរបរ កម្មករមកស្នាក់នៅភូមិអូរអាមឃុំស្រែខ្ទុំមស្រុកកែវសីមាមណ្ឌលគិរី។ចំណែកជនរងគ្រោះឈ្មោះដោក ស្រ៊ាងភេទប្រុស៤៤ឆ្នាំជនជាតិខ្មែរមុខរបរអ្នកសាព័ត៌មានរស់នៅភូមិនអូរអាមឃុំស្រុខ្ទុមស្រុកកែវសីមា (ម,ណ)រងរបួសយ៉ាងទម្ងន់បញ្ជូនទៅមន្ទីពេទ្យខេត្តមណ្ឌលគិរីដើម្បីសង្គ្រោះអាយុជីវិត។

ប្រភពបានបន្តឲ្យដឹងថា មុនពេលកើតហេតុបានប្រកែកគ្នាហើយក៍បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ស្រែខ្ទុមហើយនគរបាលប៉ុស្តិ៍ចុះមកដល់ធ្វើការសម្រប់ សម្រួលក្រោយពីធ្វើការសម្របសម្រួលរួចនគរបាលប៉ុស្តិ៍ត្រឡប់ទៅវិញលុះមន្ត្រីប៉ុស្តិ៍មិនទាន់ទៅដល់ស្រួលបួលផងក៍មានអ្នករាយការណ៍ជាលើកទី២ហើយចាប់ជនសង្ស័យដែលកាប់ទៅលើអ្នកសាព័ត៌មានតែម្តង។

ជំវិញករណីប្រើអំពើហឹង្សាបង្កហេតុដោយចេតនាខាងលើអ្នកសាព័ត៌មាន កម្លាំងអធិការនគរបាលស្រុកកែវសីមាបានកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *