កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ បានស្វែងរកឃេីញបុរសដែលបេីកម៉ូតូកង់បីនាំបង្កហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសកាលពីវេលាទៀបភ្លឺថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្តសង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ឃេីញហេីយ ។
កិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកក្នុងរយៈពេល០២ថ្ងៃនេះសមត្ថកិច្ចនគរបាល បានធ្វេីការស្រាវជ្រាវយ៉ាងសកម្មបំផុត ដោយមានការចូលរួមពីសមត្ថកិច្ចអាជ្ញាធរ ពាក់ព័ន្ធនិងជាពិសេសគឺការចូលរួមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចពីមហាជនដែលនិយមប្រេីប្រាស់បណ្តាញសង្គម ក៏ដូចសាក្សីនានាទេីបនគរបាល ទទួលបាននូវលទ្ធផលបែបនេះ។
ខណៈនេះបុរសអ្នកបេីកម៉ូតូកង់បី សមត្ថកិច្ចកំពុងធ្វេីការសាកសួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រីឯព័ត៌មានលំអិតជុំវិញករណីនេះយេីងខ្ញុំសូមជម្រាបជូននៅពេលបន្ទាប់ទៀត។