ពលរដ្ឋខ្មែរនាំគ្នាសម្រុកចូលលេងល្បែងខុសច្បាប់ គ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេងនៅក្នុង(កាស៊ីណូ)គ្មានស្លាកយីហោ មួយកន្លែងនៅច្រកព្រំដែន”ដូង៧ដើម”ប្រចាំ ឃុំដា ស្រុកមេមត់ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់.!

ខេត្តត្បូងឃ្មុំ ÷ ម្ចាស់(កាស៊ីណូ)គ្មានស្លាកយីហោ មួយកន្លែងនៅច្រកព្រំដែន”ដូង៧ដើម”ស្ថិតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែង(ជល់មាន់ បៀរ អាប៉ោង យូគី)ខុសច្បាប់ យ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ !។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! នៅក្នុង(កាស៊ីណូ)គ្មានស្លាកយីហោ មួយកន្លែងនៅច្រកព្រំដែន”ដូង៧ដើម”ប្រចាំ ឃុំដា ស្រុកមេមត់ គេសង្កេតឃើញអ្នកដែលចូលលេងល្បែង(ជល់មាន់ បៀរ អាប៉ោង យូគី)ខុសច្បាប់ ភាគច្រើនពលរដ្ឋខ្មែរនៅតាមភូមិ ឃុំ ក្បែរនោះនិងនៅតាមខេត្តនានា ដូចជា ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តក្រចេះ ។ល។ បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យខ្លាចបាត់បង់ លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ.!។

សូមរំលឹកថា! ស,ជ,ណ,ចេញដោយទីស្តីការគណ:រដ្ឋមន្ត្រី ដែលអនុញ្ញាតផ្តល់អាប័ណ្ណ ធ្វើអាជីវកម្ម ដូចជា”មជ្ឈមណ្ឌល កំសាន្ត”តែប៉ុណ្ណោះ រាល់ល្បែង(ជល់មាន់ បៀរ អាប៉ោង យូគី និងបក្សីកីឡា)មិនត្រូវបានអនុញ្ញាតឡើយ! ម្យ៉ាងទៀតភ្ញៀវខ្មែរ ក៏មិនអនុញ្ញាតឲ្យចូលលេងនៅក្នុងបនល្បែងខុសច្បាប់ ជាដាច់ខាត។ តែផ្ទុយទៅវិញ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បែរជាបណ្តោយឲ្យម្ចាស់(កាស៊ីណូ)គ្មានស្លាកយីហោ មួយកន្លែងនៅច្រកព្រំដែន”ដូងយកដើម”ស្ថិតក្នុងភូមិសាស្រ្តខាងលើ ធ្វើអ្វីៗតាមតែអំពើចិត្ត.!។

ប្រភពបានបន្តទៀតថា! ឃើញពលរដ្ឋខ្មែរនាំគ្នាសម្រុកចូលលេងល្បែងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង នៅក្នុង(កាស៊ីណូ)គ្មានស្លាកយីហោ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ កំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ ហេតុនេះហើយ បានពួកគាត់និយាយថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល បានកំណត់និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្តនោះ.!។

ដូច្នេះហើយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ជាពិសេស លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែង(ជល់មាន់ បៀរ អាប៉ោង យូគី)ខុសច្បាប់ នៅក្នុង(កាស៊ីណូ)គ្មានស្លាកយីហោ មួយកន្លែងនៅច្រកព្រំដែន”ដូច៧ដើម”ប្រចាំ ឃុំដា ស្រុកមេមត់ ផងទាន!៕

Leave a Reply

Your email address will not be published. Required fields are marked *