ខេត្តស្វាយរៀង ÷ សេចក្តីរាយការណ៍មកថា! គេសង្កេតឃើញពលរដ្ឋខ្មែរនាំគ្នាសម្រុកចូលលេងល្បែង(ជល់មាន់ បៀរ អាប៉ោង និងយូគី)ខុសច្បាប់យ៉ាងគគ្រឹកគគ្រេង នៅក្នុង(កាស៊ីណូ PHOENIX )មួយកន្លែងនៅជិតព្រំដែន កម្ពុជា និងវៀតណាម ស្ថិតនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រីឯ-អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខានឡើយ! ទើបអាចបើកលេងបានដោយបែបនេះ ..!។
ប្រភពបានបន្តទៀតថា! ម្ចាស់(កាស៊ីណូ PHOENIX)មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើ ហ៊ានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែង(ជល់មាន់ បៀរ អាប៉ោង និងយូគី)ខុសច្បាប់ ហ៊ោរកញ្ជ្រៀវយ៉ាងសប្បាយ ផ្គើននិងច្បាប់អនុញ្ញាត បែរជា-អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យខ្លាចបែកឆ្នាំងបាយ ហើយមើលទៅ បាននាំគ្នាដើរបញ្រ្ចាសទិស ផ្ទុយពីគោលនយោបាយភូមិ-ឃុំ-មានសុវត្ថិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ.!។
មហាជន ឃើញពលរដ្ឋខ្មែរជាច្រើននាក់បណ្តើរគ្នាចូលលេងល្បែង(ជល់មាន់ បៀរ អាប៉ោង និងយូគី)ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង នៅក្នុង(កាស៊ីណូ PHOENIX)មួយកន្លែងនៅជិតព្រំដែន កម្ពុជា និងវៀតណាម ស្ថិតក្នុង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ធ្វើឲ្យពលរដ្ឋ មានការព្រួយបារម្ភជាខ្លាំង បញ្ហាសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សា ជាដើម។ល។
ប្រជាពលរដ្ឋ សូមសំណូមពរដល់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង ជាពិសេស លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល ខេត្តស្វាយរៀង សូមចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង(កាស៊ីណូ PHOENIX)មួយកន្លែងស្ថិតក្នុង មូលដ្ឋានខាងលើនេះផង.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងផងថា: បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ.? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ! និងមានបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង៕