ទីតាំងល្បែងសុីសង(ឡូតូ)តាមអនឡាញ ក្នុង.ឃុំកោះរការ ស្រុកកំពង់សៀម បើកលេងបានដោយរលូន សង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនបានដឹងទេមើលទៅ …………………

ខេត្តកំពង់ចាម ៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានប្រាប់ ភ្នាក់ងារ សារព័ត៌មាន យើងឲ្យបានដឹងថា! ទីតាំងល្បែងសុីសង(ឡូតូ)តាមអនឡាញ ស្ថិតនៅភូមិអូឈ្លើង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង មួយកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .! ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ សង្កេតឃើញ ទីតាំងល្បែងសុីសង(ឡូតូ)តាមអនឡាញ ក្នុងភូមិ-ឃុំ-ស្រុក-ពួកគាត់ កំពុងបើកទទួលក្រុមញៀនល្បែងប្រុស-ស្រី-ក្មេង-ចាស់-ឲ្យចូលលេងយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ស្រុកកំពង់សៀម ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន សម្ងំ ទទួល លាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង(ឡូតូ)មួយកន្លែងនេះ រួចហើយ ផងក៏មិនដឹង.???

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗខ្លាចប្រពន្ធ ហើយនិងកូនៗពួកគាត់ មានការជ្រុលជ្រួស ក្នុងការលេងល្បែងមាន់ជល់ តាមអនឡាញ ខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀត ពួកគាត់ មានអារម្មណ៍ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម។

ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង(ឡូតូ)តាមអនឡាញ មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន។ ដើម្បី ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ទាំង(៧)ចំណុច របស់ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *