ទីតាំងល្បែង(ឡូតូ)តាមអនឡាញ យីហោ(អាស៊ាន)មួយកន្លែងក្នុង ឃុំទ្រាន ស្រុកកំពង់សៀម បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! …………………

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍ប្រាប់ថា! ម្ចាស់ទីតាំងល្បែង(ឡូតូ)តាមអនឡាញ ស្លាកយីហោ(អាស៊ាន)មួយកន្លែង ស្ថិតនៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងកៀងគរក្រុមញៀនល្បែងប្រុស-ស្រី-ក្មេង-ចាស់ឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ប្រហែល ម្ចាស់បនល្បែងសុីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែង(ឡូតូ)តាមអនឡាញ ស្លាកយីហោ(អាស៊ាន)និងបក្សពួក ក៏មិនអាចសាងភាព ល្បីល្បាញ ខាងបើកល្បែង(ឡូតូ)តាមអនឡាញ នៅលើទឹកដី ស្រុកកំពង់សៀម បានឡើយ។

ប្រភពច្បាស់ការណ៍បានឲ្យដឹងទៀតថា! ទីតាំងល្បែង(ឡូតូ)តាមអនឡាញ ស្លាកយីហោ(អាស៊ាន)មួយកន្លង ក្នុង-ភូមិ-ឃុំ-ខាងលើនេះ កំពុងបើកលេងយ៉ាងពេញបន្ទុក (ពោលគឺ)គេមិនដែលឃើញខាង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ស្រុកកំពង់សៀម ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យពលរដ្ឋ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ខ្លាចបាត់បង់ ផលប្រយោជន៍ ផងក៏មិនដឹង?

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗខ្លាចប្រពន្ធ ហើយនិងកូនៗពួកគាត់ មានការជ្រុលជ្រួស ក្នុងការលេងល្បែងមាន់ជល់ តាមអនឡាញ ខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀត ពួកគាត់ មានអារម្មណ៍ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញបញ្ហា ទីតាំងល្បែង(ឡូតូ)មួយកន្លែងខាងលើ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម។

ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(ឡូតូ)តាមអនឡាញ ស្លាកយីហោ(អាស៊ាន)មួយកន្លែង ស្ថិតនៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ផងទាន។ ដើម្បី ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ទាំង(៧)ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រី ថ្នាក់ក្រោម ជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនឲ្យអស់  គ្មានការលើកលែង៕

Leave a Reply

Your email address will not be published. Required fields are marked *