ទីតាំងល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ឃុំលំហាច ស្រុកអង្គស្នួល អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យខ្លាចបាត់បង់ លាភសក្ការៈ ហើយមើលទៅ ………………

ខេត្តកណ្តាល ÷ ប្រជាពលរដ្ឋរស់នៅ ភូមិអណ្តូងទឹក បានរាយការណ៍មកថា! តាសុីម ជាងធ្វើមេ(អាប៉ោង)ជាម្ចាស់មេបនល្បែងស៊ីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែង ភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ក្នុងមួយគ្របៗនៅតាមបណ្តោយផ្លូវលំ ម្តុំខាងត្បូងក្លោងទ្វារ វត្តត្នោត ចុះពីផ្លូវលេខ៤១ ប្រហែល ២០.ម៉ែត្រ ទៅ.៣០.ម៉ែត្រ ស្ថិតនៅភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល បើកលេងអនាធិបតេយ្យ តែលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល និងលោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះទប់ស្កាត់ និងបង្ក្រាប!នោះទេ តើហេតុអ្វី ទៅទាន។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅភូមិ/ឃុំ/ខាងងលើ សង្កេតឃើញ ទីតាំងល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែង របស់ តាសុីម កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។ ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ នៅលើទឹកដី ស្រុកអង្គស្នួល បានឡើយ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា! តាសិីុីម ជាម្ចាស់ទីតាំងល្បែងស៊ីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែង បើកលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល យ៉ាងរំភើយ! នៅក្នុង ឃុំលំហាច ស្រុកអង្គស្នួល ប្រហែល ម្ចាស់បនល្បែង មួយនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពដដែកបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចជាខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូមជួយចាត់វិធានការ ទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែង របស់ តាសុីម ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹងសន្តិសុខ សង្គម។

សូមរំលឹកថា! កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕

Leave a Reply

Your email address will not be published. Required fields are marked *