ខ្លាំងមែន ម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង.ក្រុងសៀមរាប បើកឲ្យក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន .! …………………….

ខេត្តសៀមរាប ÷ សេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង.ក្រុងសៀមរាប បើកលេងបង្កភាពអនាធិបតេយ្យ រួមមាន …..!
(ទី១)ភូមិវាល សង្កាត់គោចក .!
(ទី២)ភូមិវត្តស្វាយ សង្កាត់សាលាកំរើក .!
(ទី៣)ភូមិវត្តស្វាយ សង្កាត់សាលាកំរើក .!
(ទី៤)ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម .!
(ទី៥)ភូមិវិហារចិន សង្កាត់ស្វាយដង្គំ .!
ស្ថិតក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បើកឲ្យអ្នកញៀនល្បែងចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!

ប្រភពដដែលបានឲ្យដឹងទៀតថា! បុគ្គលដែលហ៊ានបើកល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង.ក្រុងសៀមរាប ខេត្តសៀមរាប ប្រហែល មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ជាងនេះទៅទៀត ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែង នៅលើទឹកដី ក្រុងសៀមរាប បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាប ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួល លាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងនេះ រួចហើយ ផងក៏មិនដឹង ទើបគ្មានការបង្ក្រាប!

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង ក្រុងសៀមរាប ផងទាន ដើម្បីពង្រឹង សន្តិសុខ សង្គម។

សូមរំលឹកថា! កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕

Leave a Reply

Your email address will not be published. Required fields are marked *