ទីតាំងល្បែងមាន់ជល់ តាមអនឡាញ របស់ក្រុមហ៊ុនB78 ជាច្រើនកន្លែងក្នុង ស្រុកចំការលើ ខេត្តកំពង់ចាម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ គ្មានការបង្រ្កាប!

ខេត្តកំពង់ចាម ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ របស់ក្រុមហ៊ុនB78
ទីតាំង(ទី1)ត្រង់ចំណុចមុខវត្តទែន ស្ថិតនៅភូមិបុសខ្នុរ ឃុំស្វាយទាប ..!
ទីតាំង(ទី2)នៅភូមិស្វាយទាប ឃុំស្វាយទាប ..!
ទីតាំងល្បែងមាន់ជល់ តាមអនឡាញ របស់ក្រុមហ៊ុនB78 ជាច្រើនកន្លែងនេះ ក្នុងទឹកដី ស្រុកចំការលើ ខេត្តកំពង់ចាម បើកលេងបានដោយរលូន ប្រហែល ម្ចាស់ទីតាំងបនល្បែង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពដដែលបានបន្តទៀតថា! ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ពោលពេញ ដោយមានបទល្មើសល្បែងមាន់ជល់ តាមអនឡាញ របស់ក្រុមហ៊ុនB78 កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តេគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។

មជ្ឈដ្ឋានខាងក្រៅ ! និងប្រជាពលរដ្ឋ រស់នៅក្នុង ស្រុកចំការលើ ខេត្តកំពង់ចាម រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងស៊ីសងមាន់ជល់ តាមអនឡាញ ទុកឲ្យក្រុមញៀនល្បែងទាំងនោះចូលលេងអនាធិបតេយ្យ ទាំងយប់ ទាំងថ្ងៃ គ្មានការបង្រ្កាបឡើយ! ធ្វើឲ្យពលរដ្ឋ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ ខ្លះៗ ពីម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ក្នុងភូមិសាស្ត្រខាងលើ រួចអស់ហើយ ផងក៏មិនដឹង។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញករណីនេះដែរ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ របស់ក្រុមហ៊ុនB78 ជាច្រើនកន្លែងក្នុង ស្រុកចំការលើនេះផង ដើម្បីពង្រឹងសន្តិសុខ សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *