ឯកឧត្តម បានបន្តទៀតថា ការរៀបចំពិធីសំណេះសំណាលនេះ ម្យ៉ាងជាការឆ្លុះបញ្ចាំងពីការរីកធំធាត់របស់គ្រួសារ ស.ស.យ.ក. ប៉ុន្តែក៏ជាការរៀបចំដើម្បីពង្រឹង ភាពស្និទ្ធស្នាលរវាងគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ជាមួយសមាជិក ដែលជាអ្នកបន្តវេន និងជាធនធានមនុស្សដ៏មានសក្តានុពល ក្នុងការ ចូលរួមរក្សា បន្តកសាង អភិវឌ្ឍ និងកំណត់ជោគវាសនាប្រទេសជាតិនាពេលអនាគតផងដែរ។
ពិធីសំណេះសំណាលជាមួយសមាជិក ស.ស.យ.ក. ប្រចាំសាកលវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ថ្ងៃទី២១ ឧសភា ២០២៤។