ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ របស់ ជនជាតិចិន មួយកន្លែងក្នុង សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ បើកលេងអនាធិបតេយ្យ សមត្ថកិច្ច មិនហ៊ានបង្ក្រាប!

ភ្នំពេញ ÷ សេចក្តីរាយការណ៍មកថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ របស់ ជនជាតិចិន មួយកន្លែង នៅក្បែរកែងផ្លូវ113.k ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុង សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ ដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង មួយកន្លែងនេះ រួចហើយ មើលទៅ ទើបមានបើកល្បែងដូចជា(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ទុកឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ប្រុសស្រី ក្មេងចាស់ នាំគ្នាចូលលេងយ៉ាងពេញបន្ទុក គ្មានការបង្រ្កាប! ឬទប់ស្កាត់ ទាល់តែសោះ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់មេបនល្បែង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ បានឡើយ។

ជាងនេះទៅទៀត បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង ដែលមានទីតាំងខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃយប់ តែម្តង តែលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក សក់ កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានរក្សាភាពស្ងៀមស្ងាត់ មិនឃើញចាត់ឲ្យកូនចៅចុះបង្ក្រាប! ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់របស់ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់នោះទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង នៅក្បែរកែងផ្លូវ113.k ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *