ចៅអធិការវត្តព្រៃ​មូល និងព្រះសង្ឃមួយអង្គទៀតត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនពាក់ព័ន្ធ​ករណី​ចែកចាយ ​និង​ប្រើប្រាស់​ថ្នាំ​ញៀន..!!!

ខេត្តព្រៃវែង ៖ ព្រះសង្ឃ​ចំនួន​ពីរ​អង្គ​នៅ​ក្នុង​វត្ត​ព្រៃ​មូល នៅស្រុក​មេ​សាងត្រូវបានកម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​8​កញ្ចប់ ព្រមទាំង​ឧប​ករណ៍​សម្រាប់​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​មួយ​ចំនួន​ទៀត​ផង ។

ការ​ចាប់​ឃាត់ខ្លួន​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង12 និង50នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី 13 ខែឧសភា នៅ​ក្នុង​ទី​អារាម​វត្ត​ព្រៃ​មូលស្ថិត​នៅ​ក្នុង​ឃុំ​ទទឹង ស្រុក​មេ​សាង ខេត្តព្រៃវែង នៅអំឡុងពេលចុះទៅបង្ក្រាបកម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​វិធាន​ញុះញង់ បញ្ឆោត​ឲ្យ​ជនសង្ស័យ​បញ្ចេញ​វត្ថុ​តាង រួច​ក៏​ចូល​ទៅ​បង្ក្រាបតែ​ម្ដង ។

ព្រះសង្ឃ​ទាំង​ពីរ​អង្គ​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួននោះគឺ ទី​១-​ព្រះ​នាម សូ សុខា ព្រះ​ជន្ម​៦០​វស្សា ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រៃ​មូល និង​ទី​២-​ព្រះ​នាម ធី ម៉ា​ប់ ព្រះ​ជន្ម​២៧​វស្សា ជា​គ្រូសូត្រស្ដាំ ទាំង​ពីរ​អង្គ​គង់ នៅ​ក្នុង​វត្ត​ព្រៃ​មូល ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​រួមមាន៖ម្សៅ​ក្រាម​ពណ៌​ស​ចំចំនួន៨កញ្ចប់​ឧប​ករណ៍​សម្រាប់​ជក់​ថ្នាំ​មួយ​ចំនួន ទូរ​សព្ទ​ដៃ 3 គ្រឿង ដែកកេះ 3​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​។

សូម​បញ្ជាក់​ផងដែរថា វត្ត​ព្រៃ​មូល​នេះ មាន​ព្រះសង្ឃ​តែ​ពីរ​អង្គ​នេះ​ទេ ក្រោយ​ពេល​ត្រូវ​ចាប់​ឃាត់ខ្លួន​សង្ឃ​ទាំង​ពីរអង្គ នៅវត្ត​ព្រៃ​មូលនេះពុំ​មាន​ព្រះសង្ឃ​គង់នៅ​ឡើយ ពេល​នេះ​គណៈកម្មការ​សង្ឃ និង​អាជ្ញាធរ កំពុង​ដោះស្រាយ​រក​សង្ឃ​មក​គង់​បន្ត ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ​បាន​ធ្វើបុណ្យ​ ។

ក្រោយពេល​ត្រូវ​​ចាប់ខ្លួន ព្រះសង្ឃ​ទាំង​ពីរ​អង្គ ត្រូវ​បាន​ចាប់​ផ្សឹក រួច​បញ្ជូន​មក​កាន់​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ ដើម្បីកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *