ភ្នំពេញ ÷ ប្រជាពលរដ្ឋរាយការណ៍មកថា! ម្ចាស់ទីតាំងល្បែងស(ហ្គេមបាញ់ត្រី)ខុសច្បាប់ របស់ ជនជាតិចិន បីកន្លែងក្បែរៗគ្នា .!
ទី១)យីហោ(ម៉ៃហៃហុី)
(ទី២)យីហោ(ហាង សុខភាពតុងហ្វាង)
(ទី៣)យីហោ(ក្រុងខ្មែរ)
ទីតាំងល្បែងស៊ីសង ទាំងអស់នេះ ស្ថិតក្នងភូមិសាស្ត្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ជាងនេះទៅទៀត ប្រជាពលរដ្ឋ និងមហាជន សង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង បីកន្លែងនេះ រួចហើយ មើលទៅ ទើបមានបើកល្បែងដូចជា(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ទុកឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ចូលលេងគគ្រឹកគគ្រេង មិនថាថ្ងៃយប់ គ្មានការបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង បីកន្លែងនេះ និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅលើទឹកដី ខណ្ឌចំការមន បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់នោះទេ និងកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ គ្រប់គ្រង ដោយលោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គម៕