ឃាតកម្ម សាហាវណាស់ ! ឈ្លោះគ្នា កំហឹង ពុះកញ្ជ្រោលទាញកាំភ្លើងបាញ់សម្លាប់ អ្នកគ្រូពេទ្យម្នាក់ស្លាប់ក្នុងថ្លុកឈាម…!

ខេត្តមណ្ឌលគីរី : បុរសម្នាក់ មានប្រពន្ធកូនរួចហើយ នៅទៅតាមស្រលាញ់ ស្រ្តីម្នាក់ជាគ្រូពេទ្យ ដែលជាសង្សាររបស់ខ្លួន ហើយផ្ទុះជាជម្លោះគ្នាយ៉ាងខ្លាំង ហើយបានទាញកាំ-ភ្លើងអាកា បាញ់ប្រហារបណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង ហើយគ្រាប់ផ្លាតទៅត្រូវកូនស្រី របស់ជនរងគ្រោះអាយុ៦ឆ្នាំ រងរបួសថែមទៀត ហើយបានបាញ់សម្លាប់ខ្លួនឯង ដល់ទៅ២
គ្រាប់ តែមិនផ្ទុះ ។

ជនរងគ្រោះឈ្មោះ កែម កែវកន្និកា ភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរធ្វើពេទ្យ ។ រីឯឃាតករឈ្មោះ សុខា នុត អាយុ៤១ឆ្នាំ មុខរបរកសិករ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ឃាតករកំណាច ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ។
(ព័ត៌មានបថម)

 

Leave a Reply

Your email address will not be published. Required fields are marked *