ទីតាំងល្បែងស៊ីសង(ជល់មាន់)តាមប្រព័ន្ឋអនឡាញ មួយកន្លែងនៅក្នុងទឹកដី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន គ្មានសមត្ថភាពក្នុងការបង្រ្កាប.!។

ខេត្តឧត្តរមានជ័យ ÷ ខ្លាំងមែនម្ចាស់ ទីតាំងល្បែងសុីសង(ជល់មាន់)តាមប្រព័ន្ឋអនឡាញ មួយកន្លែងស្ថិតនៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងគៀងគរក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យបានទទួលលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់បនល្បែងមួយនេះ រួចអស់ហើយទេដឹង?

តាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងសុីសងខុសច្បាប់ តាមប្រព័ន្ឋអនឡាញ នៅក្នុងមូលដ្ឋានខាងលើ បើកលេងបាន ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ហេតុនេះហើយពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្តកន្លងមកនោះ.!។

ដូច្នេះហើយប្រជាពលរដ្ឋ សំណូមពរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបទល្មើសល្បែងសុីសង{ជល់មាន់)តាមប្រព័ន្ឋអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន .!។

សូមរំលឹកកាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្ក្រាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។

សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា មិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈម និងបាត់បង់ ពីតំណែងទៀតផង.!៕

Leave a Reply

Your email address will not be published. Required fields are marked *