ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ជាច្រើនប្រភេទ ១.កន្លែងជ្រកក្រោមស្លាកយីហោ(ចូ ស្នូកឃឺ)នៅម្តុំផ្សារចិន នៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នោះឡើយ.!។

ភ្នំពេញ ÷ អំណាចធំមែន ម្ចាស់ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ជាច្រើនប្រភេទ ១.កន្លែងជ្រកក្រោមស្លាកយីហោ(ចូ ស្នូកឃឺ)នៅម្តុំផ្សារចិន ស្ថិតតាមបណ្តោយផ្លូវ៧៨ នៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកលេងអនាធិបតេយ្យទាំងយប់ទាំងថ្ងៃ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! បានធ្វើឲ្យមហាជន សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ជាច្រើនប្រភេទ ១.កន្លែងជ្រកក្រោមស្លាកយីហោ(ចូ ស្នូកឃឺ)នៅម្តុំផ្សារចិន ស្ថិតក្នុងភូមិសាស្រ្តខាងលើ គេសង្កេតឃើញនៅតែបើកលេងជាធម្មតាដដែល ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ឬមួយខ្លាចបាត់បង់ផលប្រយោជន៍ ទេដឹង! ជាហេតុ!ធ្វើឲ្យប្រជាពលរដ្ឋរស់នៅព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថិភាពគ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម.!។

ដូច្នេះនេះហើយ ទើបប្រជាពលរដ្ឋ សំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់កម្លាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យ និងមានវិធានការបង្រ្កាប!ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ជាច្រើនប្រភេទ ១.កន្លែងជ្រកក្រោមស្លាកយីហោ(ចូ ស្នូកឃឺ)នៅម្តុំផ្សារចិន ស្ថិតតាមបណ្តោយផ្លូវ៧៨ នៅក្នុងភូមិសាស្រ្តខាងលើនេះផង.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិននាំគ្នាអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕

Leave a Reply

Your email address will not be published. Required fields are marked *