ខេត្តក្រចេះ ÷ ប្រភពអះអាងមកថា: ទីតាំងបនល្បែង(ជល់មាន់ និងល្បែងឡូតូ)តាមប្រព័ន្ធអនឡាញ មួយកន្លែងនៅភូមិជើងឃ្លេ ឃុំពីធ្នូ ស្រុកស្នួល ខេត្តក្រចេះ បើកលេងបានប្រហែល អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវ ហើយមើលទៅ បានគ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ណាហ៊ានចុះធ្វើការបង្រ្កាប!
មិនធម្មតាមែនម្ចាស់ ទីតាំងបនល្បែង(ជល់មាន់ និងល្បែងឡូតូ)តាមប្រព័ន្ធអនឡាញ មួយកន្លែងស្ថិតនៅក្នុងភូមិ/ឃុំ ខាងលើ គេសង្កេតឃើញនៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ បែរជាអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ: ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! សង្ស័យ ខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ផងទេដឹង!
ប្រភពបន្តទៀតថា: ទីតាំងបនល្បែង(ជល់មាន់ និងល្បែងឡូតូ)តាមប្រព័ន្ធអនឡាញ នៅក្នុងទឹកដី ឃុំពីធ្នូ ស្រុកស្នួល ឃើញក្រុមញៀនល្បែងនាំគ្នាចូលលេងអនាធិបតេយ្យ បែបនេះ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ព្រួយបារម្ភ សុខទុក្ខសុវត្ថិភាពគ្រួសារ ម៉្យាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។ល។
ប្រជាពលរដ្ឋចាំមើល លោក វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ និងលោក អ៊ូ សុបុណ្ណា ស្នងការនគរបាល ខេត្តក្រចេះ ហ៊ានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងបទល្មើសបនល្បែងសុីសង(ជល់មាន់ និងល្បែងឡូតូ)តាមប្រព័ន្ធអនឡាញ មួយកន្លែងស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះ បានដែរឬទេ? ។
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២- បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានចេញបទបញ្ជាឲ្យលោក អភិបាល រាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង….
សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងដែលថា: បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ទាំងនោះ! និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕