ខេត្តសៀមរាប ÷ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងមាន់ជល់ អនឡាញ ជាច្រើនកន្លែងក្នុង សង្កាត់(ចំនួន)ក្នុងក្រុងសៀមរាប រួមមាន …..!
(ទី១)សង្កាត់គោកចក .!
(ទី២)សង្កាត់សាលាកំរើក .!
(ទី៣)សង្កាត់ស្លក្រាម .!
(ទី៤)សង្កាត់ស្វាយដង្គំ .!
ស្ថិតក្នុង ក្រុងសៀមរាប ខេត្តសៀមរាប នាំគ្នាបើកឲ្យក្រុមញៀនល្បែង ប្រុសស្រី ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង ទាំងនោះ មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងមាន់ជល់ អនឡាញ ជាច្រើនកន្លែងក្នុង ក្រុងសៀមរាប ខេត្តសៀមរាប កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ អនឡាញ នៅលើទឹកដី ក្រុងសៀមរាប ខេត្តសៀមរាប បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ ត្រូវថ្នាំសណ្ដំ ស្រវាំងភ្នែក អស់ហើយ បានជាមើលមិនឃើញ ឬមួយមិនហ៊ានបង្ក្រាប! ព្រោះខ្លាចបាត់បង់ លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង? ខណ:ទីតាំងល្បែងមាន់ជល់ អនឡាញ ជាច្រើនកន្លែងក្នុង ក្រុងសៀមរាប នៅតែបន្តបើកលេងអនាធិបតេយ្យ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់ អនឡាញ ជាច្រើនកន្លែងក្នុង ក្រុងសៀមរាប ផងទាន ដើម្បីពង្រឹង សន្តិសុខ សង្គម។
សូមរំលឹកថា! កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕