(ឧត្ដរមានជ័យ): នៅរសៀលថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញដឹកនាំរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០២៤ និងដាក់ទិសដៅសម្រាប់អនុវត្តខែបន្ទាប់ ។នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ ការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុកទាំង៥ មេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំង២៤ ។
ជាមួយនោះដែរ លោកស្នងការ បានធ្វេីការកោតសរសេីរដល់មន្ត្រីទាំងអស់ ដែលបានខិតខំបំពេញ តួនាទីភារកិច្ចកន្លងមកក្នុងការបម្រេី និងផ្តល់សេវាសាធារណ:ចាំបាច់ផ្សេងៗដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ។ ជាពិសេសផែនការងារអត្តសញ្ញាណកម្ម និងលោកអធិការក្រុង-ស្រុក ដែលបានរៀបចំធ្វេីជាតារាងផែនការ ម៉ោងវេលា ទីកន្លែង យកចិត្តទុកដាក់ក្នុងការចុះយុទ្ធនាការធ្វេីអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋដល់តាមភូមិ ខ្នងផ្ទះប្រជាពលរដ្ឋ និងតាមសាលារៀនជូនសិស្សាសានុសិស្ស។
លោកស្នងការ ក៏បានដាក់បទបញ្ជា និងណែនាំដល់ការិយាល័យជំនាញ អធិការក្រុង/ស្រុក ប៉ុស្តិ៍ ពង្រឹងបន្ថែមលេីការល្បាត ដេីម្បីបង្ការទប់ ស្កាត់ បទល្មេីសផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ។
ជាចុងបញ្ចប់លោកស្នងការ ក៏ដាក់ចេញបន្ថែមនូវផែនការ ការពារជូនថ្នាក់ដឹកនាំ ដល់កម្លាំងនគរបាលទាំងអស់ត្រូវ យកចិត្តទុកដាក់ ការពារសន្តិសុខ សុវត្ថិភាព ក្តាប់សភាពការណ៍ទូទៅ ទ្រោលសភាពការណ៍ផ្សេងៗ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងចំណុចគោលដៅរបស់ខ្លួនដែលគ្រប់គ្រងដើម្បីធានាបានទាំងស្រុងនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ: ជូនថ្នាក់ដឹកនាំ ដែលបានអញ្ជើញចុះបំពេញបេសកកម្ម និងចូលរួមក្នុងភូមិសាស្ត្រខេត្តប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពខ្ពស់៕