ឯកឧត្តម ហ៊ុន ម៉ានី ៖ នេះគឺជាលើកទី១ ហើយដែលបានជួបជុំគ្នា ក្នុងនាមជាក្រុមគ្រួសារ ស.ស.យ.ក. តែមួយ ឯកសណ្ឋានតែមួយ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលយើងនឹងរួមគ្នាសម្រេចនូវបេសកកម្ម និង បុព្វហេតុស.ស.យ.ក.។

ឯកឧត្តម បានបន្តទៀតថា ការរៀបចំពិធីសំណេះសំណាលនេះ ម្យ៉ាងជាការឆ្លុះបញ្ចាំងពីការរីកធំធាត់របស់គ្រួសារ ស.ស.យ.ក. ប៉ុន្តែក៏ជាការរៀបចំដើម្បីពង្រឹង ភាពស្និទ្ធស្នាលរវាងគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ជាមួយសមាជិក ដែលជាអ្នកបន្តវេន និងជាធនធានមនុស្សដ៏មានសក្តានុពល ក្នុងការ ចូលរួមរក្សា បន្តកសាង អភិវឌ្ឍ និងកំណត់ជោគវាសនាប្រទេសជាតិនាពេលអនាគតផងដែរ។

ពិធីសំណេះសំណាលជាមួយសមាជិក ស.ស.យ.ក. ប្រចាំសាកលវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ថ្ងៃទី២១ ឧសភា ២០២៤។

Leave a Reply

Your email address will not be published. Required fields are marked *