មានសេចក្តីរាយការណ៍មកថា: មានទីតាំងបនល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់មួយកន្លែងនៅក្បែរយឿត្រី ស្ថិតក្នុង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កំពុងបើកលេងយ៉ាងរំភើយ!

ភ្នំពេញ ÷ ទីតាំងបនល្បែងស៊ីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់មួយកន្លែងនៅក្បែរយឿត្រី តាមបណ្តោយផ្លូវ៣៦៩ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការបើកលេងសារជាថ្មី យ៉ាងគគ្រឹកគគ្រេង ក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!សង្ស័យអស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានទទួលលាភសក្ការៈខ្លះៗពីម្ចាស់បនល្បែងនៅទីនេះរួចហើយផងក៏មិនដឹង.???

សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស្រីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង…

សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែង ទៀតផង។

ប៉ុន្តែទីតាំងបនល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ ស្ថិតក្នុង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅតែបន្តបើកលេងជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន មិនមានឆន្ទះក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!ហ៊ានផ្គើនទៅនិងបទបញ្ជាស្តីពីការទប់ស្កាត់ដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន ទៅវិញ!

មហាជនក៍ដូចប្រជាពលរដ្ឋបានលើឡើងថា: ទីតាំងបនល្បែងស៊ីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ស្ថិតក្នុងមូលដ្ឋានខាងលើ ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។

ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គួរតែមានវិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែង{ហ្គេមបាញ់ត្រី}ខុសច្បាប់មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង ៕

Leave a Reply

Your email address will not be published. Required fields are marked *