(ខេត្តកោះកុង)៖ កាលពីយប់ថ្ងៃ ទី ២៧ ខែ មីនា ឆ្នាំ២០២៣ កម្លាំងជំនាញ ព្រហ្មទណ្ឌ នៃអធិការ ដ្ឋាន ក្រុង ខេមរភូមិន្ទ បានចុះបង្ក្រាបមុខសញ្ញាលួចគាស់ផ្ទះ ប្រជាពលរដ្ឋ បានចំនួន២នាក់ នៅ ចំណុចភូមិស្ទឹងវែង សង្កាត់ ស្ទឹង វែង ក្រុង ខេមរភូមិន្ទ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ ខ្លួន បានមាន១.ឈ្មោះ ហៀង សំអូន ភេទប្រុស អាយុ ១៦ឆ្នាំ ២.ឈ្មោះ ម៉ា វណ្ណៈ ភេទប្រុសអាយុ ១៧ឆ្នាំ។
សមត្ថកិច្ចដកហូត វត្ថុតាង ក្រវិល រង្វាន់ ស្រាប៊ៀ ២៣$ និង ១,៨៩៥,០០០ រៀល។ កាតទូរសព្ទ ១៤៥$ និង ៣២៩,០០០រៀល – លុយ ៦១៣,០០០រៀល ។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាង សំណុំរឿង ចាត់ការតាម និតិវិធី ច្បាប់៕

