ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានជំរុញឲ្យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មានវិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់

ខេត្តកណ្តាល ÷ មានសេចក្តីរាយការណ៍មកថា: ទីតាំងបនល្បែងសុីសងជល់មាន់ ខុសច្បាប់តាមអនឡាញ និងល្បែងផ្សេងទៀត បង្កប់នៅក្នុង{ហាង កាហ្វេ}មានស្លាកយីហោ{ឃាង ឃាង}មួយកន្លែងនៅក្បែរស្ពានលាភស្ថិតក្នុង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង បែបអនាធិបតេយ្យ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទះក្នុងការបង្រ្កាបឡើយ!សង្ស័យជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង!

ប្រភពបន្តទៀតថា: ទីតាំងបនល្បែងសុីសងជល់មាន់ ខុសច្បាប់តាមអនឡាញ និងល្បែងផ្សេងទៀត កំពុងលាក់ខ្លួនពួនសំងំនៅក្នុង{ហាង កាហ្វេ}មួយកន្លែងនៅក្បែរស្ពានលាភស្ថិតក្នុងភូមិសាស្រ្តខាងលើ នៅតែដំណើរការបើកលេងជាធម្មតា រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន មិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!ឬមួយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហាក់ដូចជាដើរបញ្ច្រាសទិសពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ

ប្រជាពលរដ្ឋលើកឡើយអំពីបញ្ហាទីតាំងបនល្បែងសុីសងជល់មាន់ ខុសច្បាប់តាមអនឡាញ និងល្បែងផ្សេងទៀត បង្កប់នៅក្នុង{ហាងកាហ្វេ}មានស្លាកយីហោ{ឃាង ឃាង}មួយកន្លែងត្រង់ចំណុចនៅក្បែរស្ពានលាភស្ថិតក្នុងមូលដ្ឋានខាងលើ ជាហេតុធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។

សូមរំលឹកថា: កាលនៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង25 ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង..

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរ មានសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *