បនល្បែងសុីសង{ជល់មាន់}ខុសច្បាប់មួយកន្លែងក្នុងទឹកដី សង្កត់ព្រែកឯង ខណ្ឌច្បារអំពៅ បើកលេងយ៉ាងគគ្រឹកគគ្រេង មិនខ្លាច អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ចុះបង្ក្រាបឡើយ!

ភ្នំពេញ ÷ ទីតាំងល្បែងសុីសង{ជល់មាន់}ខុសច្បាប់នៅចំការស្វាយ មួយកន្លែងស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកលេងយ៉ាងគគ្រឹកគគ្រេង រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ: ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!ឬមួយខ្លាចបាត់បង់ផលប្រយោជន៍

សេចក្តីរាយការណ៍បានឲ្យដឹងថា: ម្ចាស់ទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់ នៅក្នុងភូមិសាស្រ្តខាងលើ កំពុងបង្វួកស្មារតីអ្នកញៀនល្បែងឲ្យនាំគ្នាចូលទៅលេងយ៉ាងអនាធិបតេយ្យ មិនខ្លាចញញើតអ្វីឡើយ! រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនមានចាត់វិធានការបង្រ្កាបឡើយ!សង្ស័យទីតាំងបនល្បែងមួយនេះ ជាឆ្នាំងរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង?

ប្រភពបានបន្តទៀតថា: ប្រជាពលរដ្ឋបានដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកធ្មេចភ្នែកបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់នៅក្នុងមូលដ្ឋានខាងលើនេះ ឲ្យបើកលេងហើយមើលទៅ បានជាអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!ហាក់ដូចជាដើរបញ្ច្រាសទិស ពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង7ចំណុច របស់រាជរដ្ឋាភិបាល

បញ្ហាទីតាំងបនល្បែងសុីសងខុសច្បាប់នៅក្នុងទឹកដី សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ពលរដ្ឋរិះគន់ថា: ជាហេតុ!ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមានវិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង

សូមរំលឹកថា: កាលនៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022-បានកន្លងផុតទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង25 ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *