ធ្លាយថា: មេឈ្មួញឈើ ល្បីឈ្មោះម្នាក់ប្រចាំខេត្តព្រះវិហារ កំពុងត្រូវប៉ាន់ ប្រមូលទិញឈេីមុខកាត់ធំៗ ដោយខុសច្បាប់ កក្រើកជាថ្មី រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់!

ខេត្តព្រះវិហារ ÷ ប្រភព​ព័ត៌មានច្បាស់ការណ៍ពី​ប្រជាពលរដ្ឋរស់នៅ​ភូមិ​បង្ក​ន ឃុំ​រៀបរយ បានឲ្យដឹងថា: មេឈ្មួញ​ធំៗកំពុងកាប់បំផ្លិ​ច​បំផ្លាញព្រៃឈើនៅ​ព្រៃអភិរក្សតំបន់​ព្រៃ​ឡង់ សារជាថ្មីទៀតហេីយ កន្លងទៅក្រុមហ៊ុន PNT ត្រូវបានអ្នកសារព័ត៌មាន ក្នុងស្រុកចុះផ្សាយជាបន្តបន្ទាប់ សា្រប់តែផ្អាកមួយរយៈ តែបច្ចុប្បន្ននេះ កំពុងសម្រុកកាប់និងដឹកជញ្ជូនយកទៅលក់ តាមបណ្តាលខេត្តនានា ទាំងយប់ទាំងថ្ងៃ

​សូម្បីតែលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារនិងលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះហារ ព្រមទាំងលោក សួស ដារា៉ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មិនហ៊ានប៉ះពាល់ក្រុមឈ្មួញទាំងនោះ! បច្ចុប្បន្នពួកឈ្មួញកាប់បំផ្លាញព្រៃសហគមន៏ព្រៃឡង់ ជិតរលាយសាបសូន្យអស់ហេីយ!

​មជ្ឈដ្ឋាន​ខាងក្រៅ​! មានរិះគន់​ចំៗ​ថា: បើ​ក្រុមហ៊ុន PNT​ហៅ​៩៧ ប្រហែល​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុងខេត្ត​ព្រះវិហារ ផងក៏មិនដឹង! បានត្រូវរ៉ូវគ្នា ជាមួយ​ស្ថាប័នមន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​អ្នកបេីកភ្លេីង​ខៀវ ទេីបមេការហ៊ាន​គ្រៀងគរព​ល​រដ្ឋខ្មែរ ឲ្យចូល​កាប់ព្រៃឈើយ៉ាង​រង្គាល គ្មាន​ការទប់ស្កាត់​ពី​សំណាក់ លោក នួន សុខុម មេព្រៃខេត្តព្រះហារ ទល់តែសោះ

​លើសពីនេះទៅទៀត​សកម្មភាព ក្រុម​ឈ្មួញ​ដែល​មក​សុីស្នួលឲ្យក្រុមហ៊ុន PNT ចូល​កាប់​ឈើ នាពេលថ្មីៗនេះ បន្ទាប់មកប្រមូល​ឈើ​ដឹក​ជញ្ជាន​តាម​គោយន្ត​កន្ត្រៃយ៍​ ជាច្រើនគ្រឿងរួចហើយ បន្តលើកដាក់ក្នុងរថយន្តវ៉េអង ចេញ​តាម​ក្រុមហ៊ុន​ចំការកៅស៊ូ ជាប់​ខេត្តព្រះវិហារ ឆ្លងកាត់ទៅ​ខេត្តកំពង់ធំ យ៉ាង​សុខ​ស្រួល​បំផុត គ្មាន​មន្ត្រី​ជំនាញ​ហ៊ាន​ប៉ះពាល់​នោះឡើយ!

​ផ្ទៃ​ដី​វិនិយោគ​ប៉ុណ្ណា​ទៅ! របស់​ក្រុមហ៊ុន PNT នេះ​នៅ​មាន​ឈើ កាប់​បន្ត​ទៀត​យ៉ាងពេញបន្ទុកជារៀងរាល់ថ្ងៃ បើ​យោង​ទៅ​តាម​ការ​ចោទសួរ​និង​ចម្ងល់​ ពី​មហាជន​ពិសេស​ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រនោះ បានសួរទៅមន្ត្រីជំនាញសមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុងមូលដ្ឋាន យ៉ាងចាស់ដៃចុះត្រួតពិនិត្យជាបន្ទាន់ កុំឲ្យរាលដាលដល់ដែនដីការពារ ព្រៃឈើរបស់រដ្ឋ

​ប្រជាពលរដ្ឋរស់​នៅភូមិ​បង្ក​ន ឃុំ​រៀបរយ បានអំពាវអំពាវយ៉ាងទទូចដល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាពិសេស នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស និង​ជាគ​ណះ​កម្មា​ធិ​ការ​ថ្ថ្នាក់ជាតិ សូមចាត់​មន្ត្រី​ក្រោម​ឱវាទ ក្នុង​ខេត្ត​ព្រះវិហារ​ ឲ្យចុះពិនិត្យ ទីតាំង​ក្រុមហ៊ុន​ PNT បើ​មិន​ដដូច្នេះព្រៃឈើ​នៅ​សេសសល់​បន្តិចបន្តួចត្រូវ​រង​ការវិនាសហិនហោច​អស់ ក្រោម​ស្នាដៃពួកឈ្មួញមិន​ខាន់​ឡើ​យយ!៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!។

Leave a Reply

Your email address will not be published. Required fields are marked *