(ខេត្តរតនគីរី ) ÷ មានល្បែងសុីសងប្រជល់មាន់និងអាប៉ោងហើយមានយូគីទៀតបានដំណើរការបើកលេងយូខែឆ្នាំមកហើយមានមួយកន្លែងនេះបើកលេងដ៍ធំនៅចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនគីរី មើលទៅអាជ្ញាធរមានសមត្ថកិច្ចបានដឹងហើយឫទេឫមួយបានទទួលលាភសក្ការៈប្រចាំខែអស់ទៅហើយបានជាបណ្តោយឲ្យបើកលេងយ៉ាងរំភើយចឹងហើយបានជាមិនធ្វើការបង្រ្កាប
តាមសេចក្តីរាយការណ៍ពីរពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា(ឈ្មោះតន)បាននាំបក្សពួកមកបើកលេងល្បែងសុីសងប្រជល់មាន់និងអាប៉ោងហើយមានយូគី បាននាំគ្នាភ្នាល់ខុសច្បាប់មួយកន្លែងនេះបានដំណើរការបើកលេងយូខែឆ្នាំមកហើយដូចជាមិនមានឃើញខាងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋនៅតាមមូលដ្ឋានចុះមកសួរនាំម្តងណានោះទេឫមួយម្ចាស់បើកល្បែងសុីសងមួយនេះមានបារមីធំហើយបានជានាំបក្សពួកមកបើកលេងបានយ៉ាងរលូនប្រភពដ៍ដែលបានបន្តទៀតថាពលរដ្ឋបាននាំគ្នានិយាយថាតំាងពីរ(ឈ្មោះតន)មកបើកល្បែងសុីសងទាំងអស់នេះកាលណាមកពួកគាត់ភ័យខ្លាចថ្ងៃណាមួយកើតមានចោរកម្មដូចជាចោរលួចចោរឆក់និងចោរប្លន់ក៍ដោយសារតែកើតមានល្បែងសុីសងទាំងអស់នេះផងដែរ
ចឹងហើយបងប្អូនពលរដ្ឋសូមណុំពរមកដល់ សម្តេចក្រឡា ហោម ស ខែង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឧត្តមសេនីយ៍ទោ យិន សំណា ស្នងការនគរបាល ខេត្តរតនគីរី បានដឹងបានឃើញហើយសូមមេត្តា មានវិធានការចាត់មន្រ្តីក្រោមឱវាទចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែសុីសងប្រជល់មាន់និងអាប៉ោងហើយមានយូគី ភ្នាល់ខុសច្បាប់បានដំណើរការបើកលេងដ៍ធំនៅខាងលើនេះដើម្បីនិងចាត់កម្លាំងជំនាញចុះមកធ្វើការបង្រ្កាបឲ្យខានតែបានដើម្បីភូមិឃុំឲ្យមានសុវត្ថភព៕