ក្រសួងសុខាភិបាលទាត់ចោលព័ត៌មានបំពុលសង្គម ដែលបង្ហោះលើ Facebook ថា ជំងឺកូរ៉ូណារាតត្បាតដល់មន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលរបស់កម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០បានចេញមកទាត់ចោលស្រុងនូវព័ត៌មានបង្ហោះលើ Facebook ឈ្មោះ «Kimseng Eab» ដែលបំភ្លៃព័ត៌មានថាជំងឺកូរ៉ូណា បានរាតត្បាតក្នុងមន្ទីរពេទ្យកាល់ម៉ែត។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ថា «ព័ត៌មានដែលបង្ហោះក្នុង Facebook ឈ្មោះ Kimseng Eab គឺជាព័ត៌មានប្រឌិតបំពុលសង្គម សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ»។
ជាមួយគ្នានេះលោកស្រី ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ស្វែងរកជនបំពុលសង្គមរូបនោះ មកផ្តន្ទាទោសតាមច្បាប់ ដើម្បីឲ្យរាងចាល។

សូមជម្រាបថា ករណីជំងឺកូរ៉ូណា ទើបកើតឡើង១ករណីគត់នៅកម្ពុជា លើបុរសជនជាតិចិនម្នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះមកពីទីក្រុងវូណាន់។ បុរសជនជាតិចិនរូបនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ព្យាបាលជាសះស្បើយ និងបានធ្វើត្រឡប់ទៅប្រទេសចិនវិញហើយ។ ក្រៅពីករណីនេះមិនទាន់មានករណី ជំងឺកូរ៉ូណាផ្សេងទៀតកើននៅកម្ពុជានោះទេ៕

u

Leave a Reply

Your email address will not be published. Required fields are marked *