ខេត្តតាកែវ ៖នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៣៥នាទី ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
ទទួលបទបញ្ជាពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហានាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបចំនួន០១ ករណី
(០១)ទីតាំងនៅចំណុចក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១- ឈ្មោះឈន ពុទ្រា ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ប្រើប្រាស់) ធ្លាប់ជាប់មណ្ឌលឳកាសរយៈពេល០៦ខែក្នុងឆ្នាំ២០២៣ ។
២- ឈ្មោះ ញឹម ចំណាប់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងដែក ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ប្រើប្រាស់)ធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវរយៈពេល០៦ខែក្នុងឆ្នាំ២០២៣ពីបទហិង្សាដោយចេតនា ។
៣- ឈ្មោះជុន ចន ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្វា ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ (ប្រើប្រាស់ )ធ្លាប់ជាប់ពន្ធាគារខេត្តតាកែវរយៈពេល០៦ខែក្នុងឆ្នាំ២០២៣ពីបទហិង្សាដោយចេតនា ។
៤- ឈ្មោះអែម មង្គល ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្វា ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ(ប្រើប្រាស់) ធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវ រយៈពេល០២ឆ្នាំ០៦ខែក្នុងឆ្នាំ២០១៩ ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតវត្ថុ តាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ -ទូរស័ព្ទចំនួន០១គ្រឿងម៉ាកអិនចុចពិល រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕