ខេត្តឧត្តរមានជ័យ ÷ សេចក្តីរាយការណ៍មកថា: មានទីតាំងបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់តាមអនឡាញ ជាច្រើនកន្លែងនៅតាមភូមិមួយចំនួនក្នុង ស្រុកត្រពាំងប្រាសាទ ..មាន.!!
{ទី១}ក្នុងហាង កាហ្វេ ស្ថិតនៅភូមិទំនប់ខ្នោ ..
{ទី២}ក្នុងហាង កាហ្វេ.ជិតផ្សារទំនប់ដាច់..
{ទី៣}ក្នុងហាង កាហ្វេ យីហោ វឌ្ឍនា កាហ្វេ មណ្ឌលគីរី – ខាងត្បូងរង្វង់មូលត្រពាំងប្រាសាទ ចម្ងាយជាង ២០០ ម៉ែត្រ ទីតាំងបនល្បែងខុសច្បាប់ បង្កប់នៅក្នុង ហាង កាហ្វេ បីកន្លែងនេះស្ថិតក្នុង ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្តរមានជ័យ បើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ! ក្រុមញៀនល្បែងទាំងអស់នេះ ចង់សាកល្បងសមត្ថភាព លោក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ ទើបឡើងកាន់តំណែងថ្មីៗ ផងក៏មិនដឹង?
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង …
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ប៉ុន្តែដោយឡែកក្នុង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពោលពេញដោយបទល្មើសបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់តាមអនឡាញ ជាច្រើនកន្លែងកំពុងបើកលេងយ៉ាងពេញបន្ទុក នៅតាម ហាង កាហ្វេ – តែម្តង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទះក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!សង្ស័យចាំទទួលលាភសក្ការៈពីម្ចាស់ទីតាំងបនល្បែងខុសច្បាប់ទាំងអស់នេះ ទើបដើរផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
ប្រភពដដែលពលរដ្ឋលើកឡើងថា: ទីតាំងល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែងនៅតាម ហាង កាហ្វេ – ស្ថិតក្នុងភូមិសាស្ត្រខាងលើ ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..។
ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជាពិសេស ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែងនៅតាម ហាង កាហ្វេ – ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផង៕
