ពលរដ្ឋលើកឡើងថា:បនល្បែងសុីសង{ជល់មាន់ តាមអនឡាញ និងអាប៉ោង}និងល្បែងខុសច្បាប់ផ្សេងទៀត រីកដូចផ្សិតយក្នុង ឃុំសឿ ស្រុកមង្គលបូរី រីឯអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន គ្មានសមត្ថភាពក្នុងការបង្រ្កាបឡើយ!

ខេត្តបន្ទាយមានជ័យ ÷ មានសេចក្តីរាយការណ៍មកថា: រាល់ថ្ងៃនេះក្នុងភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងមានការជួបជុំ!ជាលក្ខណៈលេងល្បែងសុីសង{ជល់មាន់ តាមអនឡាញ និងអាប៉ោង}និងល្បែងខុសច្បាប់ផ្សេងទៀត កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ក្នុងនោះអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!សង្ស័យជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង?

សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យខានតែបាន..

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរ មានសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ប៉ុន្តែដោយឡែកក្នុង ឃុំសឿ ស្រុកមង្គលបូរី អាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនដែលចុះត្រួតពិនិត្យក្នុងដែនការគ្រប់គ្រងរបស់ខ្លួនទេមើលទៅ បានកើតមានល្បែងសុីសង{ជល់មាន់ តាមអនឡាញ និងអាប៉ោង}និងល្បែងខុសច្បាប់ផ្សេងទៀត បានរីកដូចផ្សិត បើកលេងយ៉ាងអនាធិបតេយ្យ បានជាមិនដឹង?សង្ស័យអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានស្រុកមង្គលបូរី មួយចំនួនបានឃុបឃិតគ្នាលក្ខណៈជាប្រព័ន្ធជាមួយម្ចាស់ទីតាំងបនល្បែងខាងលើនេះអស់ហើយ! ទើបរក្សាស្ងៀមស្ងាត់ មិននាំគ្នារាយការណ៍ជូនថ្នាក់លើឲ្យបានដឹង!ដើម្បីមានមានវិធាការបង្រ្កាប!

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងល្បែង{ជល់មាន់ តាមអនឡាញ និងអាប៉ោង}និងល្បែងខុសច្បាប់ផ្សេងទៀត កំពុងរីកដូចផ្សិត ស្ថិតក្នុងភូមិសាស្ត្រខាងលើ ជាហេតុ!ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម

ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ លោក អ៊ុំ រាត្រី ជាចៅហ្វាយខេត្តបន្ទាយមានជ័យ ជាពិសេស លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេ្តកបន្ទាយមានជ័យ សូមមានចំណាត់ការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងសុីសង{ជល់មាន់ តាមអនឡាញ និងអាប៉ោង}និងល្បែងខុសច្បាប់ផ្សេងទៀត កំពុងរីកដូចផ្សិត ស្ថិតក្នុងមូលដ្ឋានខាងលើនេះផង៕

Leave a Reply

Your email address will not be published. Required fields are marked *